មកស្គាល់ គោលដៅទេសចរណ៍មួយទៀត កំពុងល្បីខ្លាំងនៅខេត្តរតនគិរី

  • 2021-01-11 06:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំឥសីបតមៈ (ភ្នំស្វាយ) បានក្លាយជាគោលដៅមួយរបស់ភ្ញៀវទេសចរណ៍ ព្រមទាំងជាទីលំហែស្រូបយក ខ្យល់ អាកាសបរិសុទ្ធ គយគន់ទិដ្ឋភាពក្រុង សមុទ្រកសិកម្មពីកំពូលភ្នំ ក្រោយពីអាជ្ញាធរខេត្តបានរៀបចំកែច្នៃ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន សាងសង់ព្រះពុទ្ធបដិមារអង្គធំ ផ្លូវឡើង រៀបចំទីធ្លាសម្រាប់កម្សាន្តមក

ជារៀងរាល់ពេល​ល្ងាច គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តជាច្រើនបានធ្វើដំណើរឡើងទៅកម្សាន្តនៅលើភ្នំដែលជាទីសក្ការបូជាដ៏ស័ក្តិសិទ្ធ និងជាទីកន្លែងដ៏មនោរម្យមួយនេះ។

ព្រះពុទ្ធបដិមាភ្ជាប់ជាមួយតួព្រះកាយស្ថិតនៅលើកំពូលភ្នំឥសីបតមៈ(ភ្នំស្វាយ) ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែល​បានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៧ ដោយគ្រោងចំណាយថវិកាប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក ដែលបញ្ចប់ការសាងសង់នាចុងឆ្នាំ ២០២០។

ព្រះពុទ្ធបដិមាក្នុងទម្រង់រចនាបថ ទ្រង់ផ្ជាញ់មា នេះមានកម្ពស់ ១៥,៥ម៉ែត្រ ភ្នែន ១០ម៉ែត្រ ទម្ងន់ជាង ៣០០តោន សាងសង់ឡើងពីប្រភេទថ្មភក់យកមកពីខេត្តកំពង់ធំ។ ព្រះពុទ្ធបដិមាជាទីសក្ការៈបូជាសម្រាប់ប្រជាពុទ្ធបរិស័ទទូទៅ និងជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ សាសនាមួយនៅក្នុងខេត្ត៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;