មិនធម្មតា! នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ទៅទទួលវ៉ាក់សាំងកូវីដដោយផ្ទាល់ ​នៅព្រលានយន្តហោះ (មានវីដេអូ)

  • 2021-01-11 09:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក បេនចាមីន នីទេនយ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បាន​ទៅ​ទទួល​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ ប្រមាណ ៧០ម៉ឺនដូស​របស់​ក្រុមហ៊ុន Pfizer-BioNTech ដោយផ្ទាល់​នៅព្រលាយន្តហោះ​ Ben Gurion កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ​២០២១។

លោក​ថ្លែងថា នេះ​ជាថ្ងៃដ៏អស្ចារ្យ​សម្រាប់រដ្ឋអ៊ីស្រាអែល ​ជាមួយនឹង​ការមកដល់​នៃវ៉ាក់សាំងនេះ ដែល​ជាក្តី​សង្ឃឹម​ក្នុងការ​វិល​ត្រឡប់​ទៅរកជីវិតធម្មតាវិញ។

បើតាម​លោកនាយករដ្ឋមន្រ្តី ប្រជាជនអ៊ីស្រាអែល វ័យ៦០ឆ្នាំ ប្រមាណ ៧២%ហើយ ដែលបាន​ទទួលចាក់វ៉ាក់សាំងនេះ។ នៅថ្ងៃអាទិត្យ​សប្តាហ៍ក្រោយ វ៉ាក់សាំងជាច្រើនទៀត​នឹងមកដល់ ហើយត្រៀម​ចាក់ឱ្យប្រជាជនដែលមានចន្លោះពី ៥០ ទៅ៦០ឆ្នាំ។

គិតត្រឹមថ្ងៃទី១១មករានេះ អ៊ីស្រាអែល បានចាក់វ៉ាក់សាំងដល់ប្រមាណប្រមាណ ២០,៩៣% ហើយ ដែល​ជាអត្រាលឿនជាងគេបំផុត​ក្នុងពិភពលោក ហើយក៏អាចក្លាយជាប្រទេសមុនគេ​ដែលងើបចេញពីជំងឺកូវីដ១៩ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ YouTube

អត្ថបទថ្មី
;