មិនបាច់ហត់ច្រើន! ញ៉ាំតែរបស់១នេះ អាចស្រក ៧គីឡូត្រឹមពេលកន្លះខែ
- 2021-01-12 05:50:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់ហត់ច្រើន! ញ៉ាំតែរបស់១នេះ អាចស្រក ៧គីឡូត្រឹមពេលកន្លះខែ
ចន្លោះមិនឃើញ
ដូចដែលធ្លាប់លើកឡើងជាច្រើនដងមកហើយ ការហាត់ប្រាណគឺជាជម្រើសល្អបំផុតនៅក្នុងការបញ្ចុះទម្ងន់រាងកាយឲ្យមានសុខភាពល្អ។ ប៉ុន្តែបើអ្នកប្រញាប់ចង់សម្រកគីឡូលឿនដោយមិនចាំបាច់បែកញើសស្អុយខ្លួន នោះយើងមានវិធី១សម្រាប់អ្នក។ វាគឺជាការតមអាហារ ដោយជំនួសមកវិញនូវការញ៉ាំផ្លែត្រសក់។ វិធីនេះអាចប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពខ្ពស់ និងក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែអ្នកមិនគួរអនុវត្តវាលើសពីរយៈពេល១៤ថ្ងៃឡើយ។
ត្រសក់គឺជាបន្លែធម្មជាតិដ៏ល្អ ដែលមានសារធាតុចិញ្ចឹម និងសម្បូរជាតិទឹកខ្ពស់។ មួយវិញទៀតវាមានតម្លៃធូរថ្លៃ និងងាយស្រួលស្វែងរកមកបរិភោគ។ ដើម្បីសម្រកទម្ងន់រហ័ស អ្នកត្រូវផ្លាស់ប្ដូររបបអាហារទាំងស្រុង ដោយងាកមកទទួលតែផ្លែត្រសក់ប៉ុណ្ណោះ បូករួមជាការញ៉ាំអាហារសម្បូរប្រូតេអ៊ីនក្នុងបរិមាណតិចតួចបំផុតដូចជា ស៊ុត តៅហ៊ូ សាច់មាន់ និងត្រី ជាដើម។ ពេលណាដែលមានអារម្មណ៍ថាឃ្លាន អ្នកត្រូវបរិភោគត្រសក់១ផ្លែ។
បើតាមការសិក្សាកន្លងមក បានបង្ហាញថា ការធ្វើដូច្នេះអាចជួយសម្រកទម្ងន់បាន ៥គីឡូក្នុង១សប្ដាហ៍ ហើយអាចឈានដល់ ៧គីឡូក្នុងរយៈពេល២សប្ដាហ៍។ យ៉ាងណាមិញ អ្នកមិនគួរបន្តធ្វើវាទៀតឡើយ ព្រោះមិនទាន់មានភស្តុតាងជាក់លាក់ផ្សេងទៀតដែលថា វាមានសុវត្ថិភាពឬទេនៅក្នុងការបន្តបរិភោគតែផ្លែត្រសក់ដូច្នេះសម្រាប់សម្រកទម្ងន់។
ព្រោះអ្វីមិនគួរបន្ត បើវាមានប្រសិទ្ធភាព? នេះដោយសារត្រសក់មានកម្រិតកាឡូរីទាបត្រឹមតែ ៤៥កាឡូរីប៉ុណ្ណោះ។ បរិមាណប៉ុណ្ណេះគឺទាបណាស់សម្រាប់រាងកាយ ដែលទាមទារកាឡូរីចន្លោះពី ២០០០ ទៅ ៣០០០កាឡូរី ជាប្រចាំថ្ងៃ។ បើអ្នកញ៉ាំត្រសក់១០ផ្លែ វាស្មើនឹង ៤៥០កាឡូរី មិនបានពាក់កណ្ដាលតម្រូវការកាឡូរីប្រចាំថ្ងៃនោះទេ។
សូមបញ្ជាក់ជាថ្មីម្ដងទៀតថា ថ្វីត្បិតតែការតមរបៀបនេះទទួលបានផលខ្ពស់ តែរាងកាយនឹងមានកង្វះខាតសារធាតុចិញ្ចឹម បើអ្នកហ៊ានបន្តវិធីនេះលើសពីរយៈពេល២សប្ដាហ៍។ បន្ថែមពីនេះ ប្រសិនបើចន្លោះពេលតមអាហារ អ្នកពិតជាមិនអាចទ្រទ្រង់បាន គួរបញ្ឈប់ភ្លាមៗ៕