Honda PCX 160 ប្រភេទ Hybrid មកដល់ខ្មែរ តម្លៃប៉ុណ្ណេះអាចគិតគូរបានអត់?
- 2021-01-12 03:51:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda PCX 160 ប្រភេទ Hybrid មកដល់ខ្មែរ តម្លៃប៉ុណ្ណេះអាចគិតគូរបានអត់?
ចន្លោះមិនឃើញ
ម៉ូតូ Honda PCX e: HEV (Hybrid) មានកម្លាំងម៉ាស៊ីន ១៦០សេសេ ជាប្រភេទម៉ូតូដែលកំពុងទាញចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ជាច្រើន ដោយកំពុងអ៊ុតមើលតម្លៃរបស់វាពេលមកដល់ខ្មែរ។
ម៉ូតូ PCX 160ថ្មីនេះចែកចេញជា ២ ម៉ូដែល គឺ PCX160 និង PCX e: HEV (Hybrid) ដោយការឌីហ្សាញខុសពីស៊េរីមុនៗ។ Honda PCX ស៊េរីថ្មីនេះមានបំពាក់ចង្កៀងមុខ LED ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។
តាមប្រភពពីអ្នកម្នាក់នៅខ្មែរបានបង្ហើបប្រាប់ Honda PCX160 e: HEV ប្រភេទប្រើម៉ាស៊ីន Hybrid ស៊េរីថ្មីពុំមានដំណឹងនឹងមកដល់ខ្មែរនៅថ្ងៃណាឡើយ។ តែបើតាមប្រភពពីម្ចាស់ហាងមួយនៅម្ដុំគិរីរម្យបានប្រាប់ Honda PCX160 e: HEV ប្រភេទប្រើម៉ាស៊ីន Hybrid នេះអាចមានតម្លៃក្បែរ ៦ ០០០ដុល្លារ (តម្លៃប្រហាក់ប្រហែល)។
កម្រិតស៊ីសាំងវិញ ម៉ូតូ PCX160 ហើយ PCX e: HEV ស៊ី ៥៥,៤គីឡូម៉ែត្រ/លីត្រ។ PCX160 ម៉ូដែល PCX e: HEV មានតែ ២៤លីត្រប៉ុណ្ណោះ។ PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។
Honda PCX e: HEV វិញ គឺប្រើម៉ាស៊ីន Hybrid ដោយគួបផ្សំម៉ាស៊ីនកម្លាំង ១៦០សេសេ ជាមួយម៉ូទ័រអគ្គិសនី និងកញ្ចប់អាគុយអគ្គិសនីមួយ។ PCX160 នេះក៏មានមុខងារ HSTC torque control system, ហ្វ្រាំង ABS, កាំមុខ ១៤អ៊ីញ និង កាំក្រោយ ១៣អ៊ីញ៕