លេង​តែ​ ២៥ ​នាទី​ Kubo ​បង្កើត​ឱកាស​រក​​បាន​១គ្រាប់​ជួយ​ក្រុម​ឈ្នះ [វីដេអូ]

  • 2021-01-12 06:47:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​បម្រើ​ប្រយុទ្ធ​ Takefusa Kubo​ ​ជា​ចំណូល​ថ្មី​របស់​ក្រុម​ ​Getafe ​ទើប​នឹង​ផ្ទេរ​ចេញ​ពី​ក្រុម​ Villareal ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង កាល​ពី​ចុង​សប្ដាហ៍​មុន(ពាក់​អាវ​លេខ ៥ )។ ​

​ទោះ​ជា​ទើប​មក​ចូល​រួម​ក្រុម​ថ្មី តែ​កីឡាករ​ជប៉ុន​វ័យ ២០ ឆ្នាំ​រូប​នេះ​បាន​ចូល​លេង​ ២៥ ​នាទី (​ប្តូរ​ចូលត្រឹម​នាទី ៦៥) ក្រុម​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ Elche ​៣-១ ដោយ​ស្ថិតិ​ប៉ះ​បាល់​ជោគជ័យ​ ២០ជើង​ ជួយ​បង្កើត​ឱកាស​​ច្បាស់ៗ២ដងក្នុង​ចំណោម​ ៣ គ្រាប់​នោះ។

ក្រុម​កំពុង​ឡើង​ជើង​ Getafe ​ដែល​សំបូរ​ទៅ​ដោយ​កីឡាករ​វ័យ​ក្មេង​ និង​ជា​ពិសេស​ចំណូល​ថ្មី​ ៣ ​នាក់​សុទ្ធ​តែ​អតីត​កីឡាករ Barcelona ដូច​ជា Takefusa Kubo, CARLES ALEÑÁ និង Marc Cucurella​។ ​

​ជា​លទ្ធផល​ក្រុម​ ​Getafe ​យក​បាន ៣ពិន្ទុ​បន្ថែម​មាន​ ២០ ​ក្រោយ​ឆ្លងកាត់​១៧ប្រកួត​ឈរ​លេខ ១៣ ​រីឯ​ក្រុម​ Elche ​នៅ​បាតតារាង​ដដែល៕

ទស្សនា​វីដេអូ​ខាងក្រោម ៖

អត្ថបទថ្មី
;