ធ្លាក់ខ្យល់រងា មិនត្រឹមតែធ្វើឲ្យអាអូនតូចរួញទេ តែអាចជួបបញ្ហាទាំងនេះទៀត!
- 2021-01-12 22:43:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាក់ខ្យល់រងា មិនត្រឹមតែធ្វើឲ្យអាអូនតូចរួញទេ តែអាចជួបបញ្ហាទាំងនេះទៀត!
ចន្លោះមិនឃើញ
នៅពេលចុះត្រជាក់ខ្លាំងក្រោម១៥អង្សា នោះប្រដាប់ភេទរបស់បុរសភាគច្រើននឹងរួញតូចជាងធម្មតា។ បើតាមអ្នកជំនាញ បានឲ្យដឹងថា ប្រដាប់ភេទបុរសអាចរួញប្រវែងដល់ ៥០%ឯណោះ ហើយបើផ្នែកទទឹងវិញ អាចរួញតូចជាងមុន ២០% ដល់ ៣០%។
អ្នកស្រីវេជ្ជបណ្ឌិត Annabelle Knight ឯកទេសខាងទំនាក់ទំនងផ្លូវភេទរបស់អង់គ្លេស បានឲ្យដឹងថា បន្ថែមពីភាពរួញតូច ប្រដាប់ភេទបុរសៗក៏អាចជួបប្រទះបញ្ហា២ទៀតនៅពេលអាកាសធាតុចុះត្រជាក់ផងដែរ ដោយនោះគឺជាការមិនងាយឡើងរឹងនៃលិង្គ និងការចំណាយពេលយូរជាងមុនក្នុងការទទួលអារម្មណ៍សម្រេចកាម។ អ្នកស្រី Annabelle ពន្យល់ថា នៅពេលត្រជាក់ រាងកាយនឹងបញ្ជូនកម្ដៅ និងថាមពលពីផ្នែកផ្សេងៗទៅកាន់សរីរាង្គសំខាន់ដែលស្ថិតនៅផ្នែកកណ្ដាលនៃរាងកាយ។ ក្នុងន័យនេះ រាងកាយនឹងកាត់បន្ថយលំហូរឈាមទៅកាន់ផ្នែកមិនសូវសំខាន់ដូចជា ម្រាមដៃ ចុងជើង និងលិង្គ ជាដើម ដើម្បីរក្សាកម្ដៅការពារសរីរាង្គសំខាន់នៅក្នុងខ្លួន។ កត្តាដូច្នេះហើយទើបលិង្គមិនងាយឡើងរឹង ហើយមិនងាយមានអារម្មណ៍ផ្លូវភេទ ព្រោះលំហូរឈាមត្រូវបានត្បៀតឲ្យតូចជាងមុន។
យ៉ាងណាមិញ កត្តាដូចបានរៀបរាប់ខាងលើ មិនមែនជាផលប៉ះពាល់អចិន្ត្រៃយ៍នោះឡើយ ពោលគឺវានឹងសាបរលាបទៅតាមអាកាសធាតុ។ ហេតុដូចនេះបុរសៗមិនគួរមានអារម្មណ៍ព្រួយបារម្ភខ្លាំងពេកទេទៅលើសមត្ថភាពផ្លូវភេទរបស់ខ្លួនដែលខុសប្លែកពីសព្វដង នៅអំឡុងខែត្រជាក់៕