​លោក ស៊ី ជិនពីង៖ ពិភពលោក​កំពុង​ផ្លាស់ប្តូរ​យ៉ាងខ្លាំង តែវាជា​ឱកាស​សម្រាប់​ចិន

  • 2021-01-13 02:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាន​អះអាងថា ពិភពលោក​កំពុងមានការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ដែល​មិនធ្លាប់ឃើញ​ក្នុងរយៈពេល ១០០ឆ្នាំមកនេះ ប៉ុន្តែ​ស្ថានភាពបែបនេះ​គឺមាន​អំណោយផលសម្រាប់​ប្រទេសចិន។ លោក​ថ្លែងដូច្នេះ ក្នុង​ពេលបើក​កិច្ចប្រជុំ​មួយ​នៅ​សាលា​បក្សកុម្មុយនិស្ត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១។

​លោកបានគូសបញ្ជាក់​ថា ការផ្លាស់ប្តូរ​ដែលមិនបានរំពឹងទុកបែបនេះ បានក្លាយ​ជាឱកាស​សម្រាប់​ចិន​ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ការ​ថ្លែង​ខាងលើនេះ ខណៈដែល​ពិភពលោក ជាពិសេស​បច្ចឹមប្រទេស​បានធ្លាក់​ក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសារ​ការរីករាលដាលនៃជំងឺកូវីដ១៩ និងកាលពីពេល​ថ្មីៗនេះ ការទន្រ្ទានចូល​វិមានកាពីតូលអាមេរិក ដែលបង្ក​ដោយក្រុមបាតុករ​គាំទ្រ​លោក​ ដូណាល់ ត្រាំ។

បើយោងតាម​ការព្យាករ​​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចេញផ្សាយ​កាលពីខែមុន អះអាងថា ចិន​នឹង​វ៉ាដាច់អាមេរិក ក្លាយ​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ធំជាងគេបំផុត នៅត្រឹមឆ្នាំ​២០២៨ ពោលគឺលឿនជាង ៥ឆ្នាំពីការព្យាករលើកមុន៕

ប្រភព៖ Xinhua

អត្ថបទថ្មី
;