ចម្រៀងមួយបទរបស់ ពុទ្ធី ផាក អត្ថន័យចាក់ដោតចំពោះអ្នកសរសេរអង់គ្លេសសំនៀងខ្មែរលើ Facebook

  • 2021-01-13 03:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការសរសេរតួអក្សរអង់គ្លេសប្រកបតាមសូសៀងអក្សរខ្មែរលើ Facebook ជាទំនោរពេញនិយមមួយសម្រាប់អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន ជាពិសេសគឺយុវវ័យតែម្ដង។ ក្រោមហេតុផលសរសេរខ្មែរប្រើពេលយូរ ហើយណាមួយចូលចិត្តសរសេរអ៊ីចឹងផង (អក្សរអង់គ្លេសប្រកបខ្មែរ)។

ជារឿយៗ តែងតែមានប្រតិកម្មលើបញ្ហាដែលអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកសរសេរអក្សរឡាតាំងជាសំនៀងខ្មែរ ក្នុងនោះមានប្រិយមិត្តខ្លះគាំទ្រ ខ្លះមិនពេញចិត្ត។ ការដែលសរសេរឡាតាំងជាសំនៀងខ្មែរនេះវាធ្វើឲ្យមានការបារម្ភយ៉ាងខ្លាំង ទី១វាអាចក្លាយជាទម្លាប់អាក្រក់ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមចេះតែប្រើវិធីនេះ ទី២វាអាចធ្វើកូនខ្មែរសរសេរអក្សរខ្មែរលែងត្រូវ។

ថ្មីៗនេះដែលក៏មានតារាចម្រៀង Original ម្នាក់បានចេញបទចម្រៀងមួយបទដែលមានអត្ថន័យចាក់ដោតទៅកាន់យុវវ័យមួយចំនួនដែលតែងនិយមសរសេរតួអក្សរអង់គ្លេសប្រកបតាមសូសៀងអក្សរខ្មែរលើ Facebook សូមឲ្យមានការកែរប្រែងាកមកសរសេរពាក្យខ្មែរនៅលើបណ្ដាញសង្គម Facebook វិញ។

ចម្រៀងមួយបទដែលមានចំណងជើងថា «ក្មេងៗសម័យឥឡូវ» របស់ផលិតកម្ម P production ច្រៀនដោយ លោក ពុន្ធិ ផាក រួមគ្នាជាមួយ វីន ឌី និងបានចេញកាលពីថ្ងៃទី ៤ មករា ២០២១។ ក្រោយពេលចេញរួចគេសង្កេតឃើញថាមានការ Comment ជាច្រើនមានការគាំទ្រលើបទចម្រៀងមួយនេះ ឲ្យអ្នកលេងបណ្ដាញសង្គមងាកមកសរសេរពាក្យខ្មែរវិញ។

ចង់ដឹងអត្ថន័យចម្រៀងយ៉ាងណាតោះមកស្ដាប់បទ «ក្មេងៗសម័យឥឡូវ» ខាងក្រោមទាំងអស់គ្នា៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;