មេដឹកនាំអាស៊ានមួយរូបទៀតហើយ បានចាក់វ៉ាក់សាំងកូវីដ១៩!
- 2021-01-13 03:41:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំអាស៊ានមួយរូបទៀតហើយ បានចាក់វ៉ាក់សាំងកូវីដ១៩!
ចន្លោះមិនឃើញ
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានក្លាយជាមេដឹកនាំអាស៊ានទីពីរ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈដែលឥណ្ឌូណេស៊ី បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី១១មករា។
ឥណ្ឌូណេស៊ី គ្រោងចាក់វ៉ាក់សាំងដល់ប្រជាជនប្រមាណជាង ១៨០លាននាក់ ក្នុងចំណោមប្រជាជនសរុបជាង ២៦០លាននាក់ ក្នុងនោះ លោក ចូកូ វីដូដូ បានចាក់មុនគេដើម្បីធ្វើជាគំរូ និងលើកទឹកចិត្តដល់ពលរដ្ឋខ្លួនឱ្យទទួលយកការចាក់វ៉ាក់សាំងនេះ។
គ្រូពេទ្យជួរមុខប្រមាណ ១,៥លាននាក់ នឹងបានចាក់វ៉ាក់សាំងនេះ នៅត្រឹមខែកុម្ភៈ បន្ទាប់មកគឺក្រុមចាស់ជរាប្រមាណ ២១,៥លាននាក់ និងកម្មករដែលមានអាយុពី ១៨ ដល់ ៥៩ឆ្នាំ។ ដំណើរការកម្មវិធីចាក់វ៉ាក់សាំងនេះ គ្រោងចំណាយពេល ១៥ខែ។
សូមជម្រាបថា ឥណ្ឌូណេស៊ី បានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ប្រមាណ ៣០០លានដូស ក្នុងនោះ ១២៥,៥លានដូសពីក្រុមហ៊ុនចិន Sinovac, ៥០លានដូសពីក្រុមហ៊ុន Pfizer-BioNTech, ៥០លានដូសពីក្រុមហ៊ុន AstraZeneca, ៥៤លានដូសពីស្ថាប័ន COVAX និង ៣០លានដូសពីក្រុមហ៊ុន Novavax។
សូមរំលឹកថា ឥណ្ឌូណេស៊ីបានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន ១,២លានដូសដំបូងពីក្រុមហ៊ុន Sinovac Biotech របស់ចិន កាលពីដើមខែធ្នូកន្លងទៅនេះ។
គួរដឹងដែរថា លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ដោយបានធ្វើឱ្យលោកក្លាយជាមេដឹកនាំអាស៊ានដំបូងគេដែលទទួលចាក់វ៉ាក់សាំងនេះ៕