រឿង២យ៉ាង​ដែល​ឥណ្ឌូណេស៊ី ធ្វើឱ្យពិភពលោក​ភ្ញាក់ផ្អើលក្នុងរយៈពេល ៥ថ្ងៃចុងក្រោយនេះ!

  • 2021-01-13 08:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតពីថ្ងៃទី៩ ដល់ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០២១នេះ ឥណ្ឌូណេស៊ី បាន​ជួបនូវរឿងធំៗពីរ​ដែលធ្វើឱ្យពិភពលោកចាប់អារម្មណ៍ខ្លាំង នោះគឺ​ការធ្លាក់យន្តហោះចូលក្នុងសមុទ្រ និងការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

កាលពីរសៀលថ្ងៃទី៩ ខែមករា  យន្តហោះ​ដឹកអ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី Sriwijaya Air ដែលដឹកមនុស្ស ៦២នាក់ បានធ្លាក់​ចូលក្នុងសមុទ្រជ្វា ​បន្ទាប់ពី​ហោះចេញ​ពីក្រុងហ្សាកាតា ឆ្ពោះទៅកាន់​ក្រុង Pontianak ដែល​ស្ថិតនៅលើកោះប៊័រណេអូ។ យន្តហោះ​នេះ​ បាន​ធ្លាក់​ក្នុងសមុទ្រ​ក្រោមជម្រៅទឹក ២៣ម៉ែត្រ នៅចន្លោះកោះ Laki និង Lancang ក្នុងតំបន់មួយដែល​គេស្គាល់ថា កោះរាប់ពាន់ (Thousand Islands) ស្ថិតនៅប៉ែកពាយព្យ​នៃក្រុងហ្សាកាតា។ មកដល់ពេលនេះ ក្រុមសង្គ្រោះ បាន​រកឃើញ​សាកសព​មួយចំនួន និង​ប្រអប់ខ្មៅមួយហើយ។

​ចំណែក​នៅថ្ងៃទី១៣ ខែមករានេះ ឥណ្ឌូណេស៊ី បាន​ក្លាយ​ជាប្រទេស​ទីពីរ​ក្នុងតំបន់​អាស៊ាន​បន្ទាប់ពី​សិង្ហបុរី ដែលចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ១៩ ហើយ​ក៏ជាប្រទេសអាស៊ានទីមួយ​ ដែល​ប្រើប្រាស់​វ៉ាក់សាំងរបស់​ក្រុមហ៊ុនចិន Sinovac Biotech។ ក្នុងនោះ​ប្រធានាធិបតី​ ចូកូ វីដូដូ គឺ​ជាអ្នកចាក់វ៉ាក់សាំងនេះមុនគេ ដើម្បីធ្វើជាគំរូ និងលើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋ​ក្នុងការទទួលចាក់វ៉ាក់សាំងនេះ៕

អត្ថបទថ្មី
;