ពណ៌ទាំង ៦គួរតែរៀបចំក្នុងបន្ទប់ ឃើញហើយច្បាស់ជាគេងលក់ស្រួល

  • 2021-01-13 08:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ថា ការ​ដែល​មាន​អនាម័យ​ល្អ​ក្នុង​ពេល​គេង​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​។ ការ​ដែល​គេង​មិន​បាន​គ្រប់គ្រាន់ អាច​បណ្តាល​ឲ្យ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ប៉ះពាល់​ដល់​សតិអារម្មណ៍​ថែម​ទៀត​ផង ដែល​ជា​ហេតុ​នាំ​ឲ្យ​ថយ​ចុះ​នូវ​ផលិតផល​ការងារ​។

បើសិនជា​អ្នកធ្វើការ​ច្រើន ហើយ​គេង​មិន​គ្រប់​ទៀត អ្នក​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ការងារ​បាន​។ ការ​គេង​ទៀងទាត់​យ៉ាង​ហោច​ណាស់ ៧​ម៉ោង​ក្នុង​មួយ​យប់​អាច​ជួយ​ធ្វើ​ឲ្យ​ការ​ផ្ចង់អារម្មណ៍​បាន​កាន់តែ​ល្អ និង​មិនសូវ​មាន​កំហុស​ទេ​។

មធ្យោបាយ​ដ៏​ល្អ​មួយ​ដែល​អាច​ជួយ​ឲ្យ​គេង​លក់​បាន​ស្រួល​នោះ​គឺថា ការ​ផ្លាស់​ប្តូរ​ពណ៌​ជញ្ជាំង​បន្ទប់​គេង​។ ពណ៌​ទាំងនេះ​អាច​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល និង​បន្ថយ​អារម្មណ៍​តានតឹង ដើម្បី​គេង​លក់​កាន់តែ​លឿន​ទៀត​ផង​។

ពណ៌​ខៀវ

ពណ៌​មួយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ជួយ​បន្ធូរ​អារម្មណ៍​របស់​រាង​កាយ តាម​រយៈ​ការ​បញ្ចេញ​សារធាតុ​គីមី​ក្នុង​ខ្លួន​ដើម្បី​ជំរុញ​ដល់​ភាព​ធូរស្រាល​ក្នុង​ខ្លួន​។ ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា អ្នកជំងឺ​ដែល​សម្រាក​ក្នុង​មន្ទីរពេទ្យ​មាន​អារម្មណ៍​ថា​ស្អាត​ល្អ សប្បាយចិត្ត និង​គេង​លក់​កាន់តែ​ស្រួល​នៅ​ពេល​ដែល​បន្ទប់​គេង​របស់​ពួក​គេ​លាប​ពណ៌​ខៀវ​។

ពណ៌​ផ្កាឈូក​ខ្ចី

តាម​ការ​សិក្សា​ក្នុង​គុក ពណ៌​ផ្កាឈូក​ខ្ចី​ដែល​ត្រូវ​បាន​លាប​នៅ​ជញ្ជាំង​គុក​អាច​ជួយ​បន្ថយ​ភាព​ខឹង​ឆេវឆាវ និង​ការ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​របស់​អ្នកទោស​បាន​ច្រើន​ជាង​គុក​ដែល​គ្មាន​លាប​ពណ៌​អ្វី​សោះ​។ តាម​ពិត​ទៅ ពណ៌​ផ្កាឈូក​នេះ​មាន​ប្រសិទ្ធភាព​ជំរុញ​ដល់​អារម្មណ៍​ធូរស្រាល​ក្នុង​ចិត្ត ហើយ​ក៏​ធ្វើ​ឲ្យ​ងាយ​ងងុយគេង​ដែរ​។

ពណ៌​លឿង​ស្លេក

ពណ៌​លឿង​ស្លេក​អាច​ជា​របស់​បន្ថែម​ដ៏​អស្ចារ្យ​មួយ​សម្រាប់​បន្ទប់​គេង​ជាមួយនឹង​ពន្លឺភ្លើង​ធម្មជាតិ​ជា​ច្រើន​។ ក្នុង​ពេល​ថ្ងៃ បន្ទប់​ដែល​មាន​ពណ៌​បែប​នេះ​ហាក់បីដូចជា​ចាំង និង​ជួយ​រំញោច​ដល់​អារម្មណ៍ ប៉ុន្តែ​ដល់​ពេល​យប់ វា​នឹង​ជំរុញ​ឲ្យ​មនុស្ស​ងងុយគេង​ដោយ​មិន​មាន​អ្វី​រំខាន​ទៅ​វិញ​។

ពណ៌​បៃតង​ទឹកក្រូច

បើសិនជា​អ្នក​ចូល​ចិត្ត​ពណ៌​បៃតង យក​ល្អ​គួរតែ​ជ្រើសរើស​ពណ៌​បៃតង​លាយ​ទឹកក្រូច​នេះ​ទៅ ព្រោះ​វា​ជា​ពណ៌​ដែល​ជួយ​ចំណាំងផ្លាត​របស់​ធម្មជាតិ​ដែល​អាច​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​បាន​។

ពណ៌​ប្រផេះ

ថ្វីបើ​ជាង​លាបថ្នាំ​ពណ៌​ភាគច្រើន​ណែនាំ​ឲ្យ​លាប​ពណ៌​ស្អាត​ៗ​នៅ​បន្ទប់​គេង​ក៏​ដោយ តែ​ពណ៌​ប្រផេះ​នេះ​អាច​ផ្តល់​អារម្មណ៍​យ៉ាង​ល្អ​ដល់​អ្នក​គេង​បាន ព្រោះ​វា​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ភាព​តានតឹង​ក្នុង​អារម្មណ៍​តែ​ម្តង​។ ពណ៌​ក្រែ​ម ឬ Beige

ពណ៌​ធម្មជាតិ​មួយ​នេះ​ក៏​អាច​ជា​ជម្រើស​ល្អ​ក្នុង​បន្ទប់​គេង​ដែរ ព្រោះ​វា​នឹង​ជួយ​អ្នក​ទទួល​បាន​ភាព​ធូរស្រាល​ក្នុង​អារម្មណ៍​កាន់តែ​ងាយស្រួល​។ ពិត​ណាស់ ការ​ផ្លាស់​ប្តូរ​ពណ៌​ជញ្ជាំង​ក្នុង​បន្ទប់​គេង​គឺជា​រឿង​តែ​មួយ​គត់​ដែល​អាច​ជួយ​ឲ្យ​គេង​លក់​កាន់តែ​ស្រួល ប៉ុន្តែ​ការ​កាត់​បន្ថយ​ការ​មើល​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដូច​ជា កុំព្យូទ័រ ឬ​ទូរស័ព្ទ​នៅ​ពេល​គេង ហាត់ប្រាណ​មុន​គេង ចៀស​ឆ្ងាយ​ពី​ជាតិ​កាហ្វេ​អ៊ី​ន និង​មាន​ទម្លាប់​គេង​បាន​ទៀងទាត់​ក៏​ជួយ​ឲ្យ​អ្នក​គេង​បាន​គ្រប់គ្រាន់​ដែរ​៕

ប្រភព៖ health.com.kh

;