ដឹងអត់​ថា សម្តេច ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្រ្តី តាំងពី​សម័យណាមក?

  • 2021-01-14 01:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១នេះ គឺជាខួប ៣៦​ឆ្នាំ នៃការ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែល​ពេលនោះ សម្តេច​ជា​នាយករដ្ឋមន្រ្តី​វ័យក្មេងជាងគេបំផុត​នៅក្នុង​ពិភពលោក ពោលគឺ​សម្តេច​បាន​ទទួល​តំណែង​នេះ តាំងពី​អាយុ ៣២​ឆ្នាំ។

សូម​ជម្រាប​ថា សម្តេច ហ៊ុន សែន បាន​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ការបរទេស ពីឆ្នាំ​១៩៨៥ ដល់ ១៩៩១ (ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​កម្ពុជា)។ ក្រោយការ​បោះឆ្នោត​ឆ្នាំ១៩៩៣ សម្តេច ហ៊ុន សែន បាន​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​ទីពីរ រហូត​ដល់ឆ្នាំ ១៩៩៨ ក្នុង​ឋានៈ​ជា​សហ​នាយក​រដ្ឋមន្រ្តី ដោយ​នាយក​រដ្ឋមន្រ្តី​ទី១ គឺ​សម្តេច​ក្រុម​ព្រះនរោត្តម រណឬទ្ធិ។ បន្ទាប់ពី​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៨​ និងការបោះឆ្នោត​បន្តបន្ទាប់មក សម្តេច ហ៊ុន សែន ក៏បាន​ក្លាយជា​នាយក​រដ្ឋមន្រ្តី​​កម្ពុជា​តែមួយគត់ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ៕

អត្ថបទថ្មី
;