​ព្រឹកមិញ មានករណី​កងទ័ព២នាក់ លោតឆត្រយោង​ខុសបច្ចេកទេស

  • 2021-01-14 07:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២០ មានករណី​កងទ័ពលោតឆត្រយោង ២នាក់ បាន​ភ្លាត់ខុសបច្ចេកទេស ក្នុងពិធី​បិទវគ្គហ្វឹកហ្វឺន​ជំនាញកម៉ង់ដូរ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺន​ជំនាញឆត្រយោងជំនាន់ទី២៩ និ​ងបើកវគ្គហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនាន់ទី២០ នៅសាលាហ្វឹកហ្វឺន​ទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

​បើតាម​ព័ត៌មានមួយចំនួនអះអាងថា ក្នុងហេតុការណ៍មានអ្នករបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់​ដែល​ជាលោកវរសេនីយ៍ លឹម សាយ។ ប៉ុន្តែបើតាមទំព័រហ្វេសប៊ុក «បញ្ជាការដ្ឋានទ័ពពិសេស» បញ្ជាក់​នៅមុននេះបន្តិចថា កងទ័ព​ដែលរងគ្រោះនេះ កំពុងតែចូលបន្ទប់សង្គ្រោះបន្ទាន់ ហើយស្នើកុំឱ្យមានការ​ជ្រួលច្របល់៕

អត្ថបទថ្មី
;