សុខៗ! កូរ៉េខាងជើង ដង្ហែ​មីស៊ីលថ្មីទាំងយប់

  • 2021-01-15 01:56:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូរ៉េខាងជើង បាន​ដង្ហែ​មីស៊ីល​បាលីស្ទីក​បាញ់​ចេញពីនាវាមុជទឹក​ប្រភេទថ្មី នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២១ ក្រោម​ការចូលរួមផ្ទាល់របស់លោក គីម ជុងអ៊ុន។

មីស៊ីលថ្មីនេះ ត្រូវបានដាក់ឈ្មោះថា Pukguksong-5 ​ជាកំណែប្រែថ្មីពី​មីស៊ីល Pukguksong-4 ដែលត្រូវបាន​បង្ហាញ​ក្នុងព្យុហយាត្រាយោធា កាលពីខែតុលា ឆ្នាំ​២០២០។

ភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង KCNA បាន​សរសេរបញ្ជាក់​ថា «អាវុធ​ដែល​ខ្លាំង​បំផុតក្នុងពិភពលោក គឺមីស៊ីល​បាញ់​ចេញពីនាវាមុជទឹកមួយទៀត បាន​ចូលក្នុងទីលាន ដោយបង្ហាញពី​កងទ័ព​បដិវត្តន៍»។

គួរ​កត់សម្គាល់ដែរថា ​ការបញ្ចេញ​មីស៊ីលនេះ ធ្វើឡើង​ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលទើបតែត្រូវបានតែងតាំងជាអគ្គលេខាបក្សពលករ បាន​ប្រកាសថា អាមេរិក​ជាសត្រូវដ៏ធំបំផុតរបស់​កូរ៉េខាងជើង ហើយ​ប្តេជ្ញា​ថា នឹងជំរុញ​ការអភិវឌ្ឍនុយក្លេអ៊ែរបន្ថែមទៀត។ សកម្មភាព​នេះ ក៏បង្ហាញនៅមុនការចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការ របស់​លោក ចូ បៃឌិន ដែលធ្វើឡើង​នៅថ្ងៃទី២០ ខែមករាខាងមុខនេះ​ផងដែរ៕

ប្រភព៖ Reuters

;