ប្រទេស​២ដែលជាសត្រូវរបស់អាមេរិក សម្ញែង​សាច់ដុំមីស៊ីល​ព្រមគ្នា មុនបៃឌិន ចូលកាន់​តំណែង

  • 2021-01-15 07:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅមុនការចូល​តំណែងផ្លូវការជាប្រធានាធិបតី​អាមេរិក របស់​លោក ចូ បៃឌិន នៅថ្ងៃទី២០ ខែមករា ឆ្នាំ​២០២១​ខាងមុខនេះ ប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ បាន​សម្ញែង​អំណាចមីស៊ីលថ្មីរបស់ខ្លួនព្រមៗគ្នា។

កូរ៉េខាងជើង បាន​ដង្ហែ​មីស៊ីល​បាលីស្ទីក​បាញ់​ចេញពីនាវាមុជទឹក​ប្រភេទថ្មី នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២១ ក្រោម​ការចូលរួមផ្ទាល់របស់លោក គីម ជុងអ៊ុន។ មីស៊ីលថ្មីនេះ ត្រូវបានដាក់ឈ្មោះថា Pukguksong-5 ​ជាកំណែប្រែថ្មីពី​មីស៊ីល Pukguksong-4 ដែលត្រូវបាន​បង្ហាញ​ក្នុងព្យុហយាត្រាយោធា កាលពីខែតុលា ឆ្នាំ​២០២០។

ភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង KCNA បាន​សរសេរបញ្ជាក់​ថា «អាវុធ​ដែល​ខ្លាំង​បំផុតក្នុងពិភពលោក គឺមីស៊ីល​បាញ់​ចេញពីនាវាមុជទឹកមួយទៀត បាន​ចូលក្នុងទីលាន ដោយបង្ហាញពី​កងទ័ព​បដិវត្តន៍»។

កាលពីម្សិលមិញនេះដែរ កងទ័ព​ជើងទឹកអ៊ីរ៉ង់ បាន​ហ្វឹក​ហាត់​បាញ់មីស៊ីលចេញពីនាវាមួយគ្រឿង ដោយ​ត្រូវគោលដៅយ៉ាងច្បាស់ ក្នុងអំឡុងធ្វើសមយុទ្ធនៅ​ឈូងសមុទ្រ​អូម៉ង់។ វីដេអូ​នេះ ត្រូវបាន​ចេញផ្សាយ​ដោយ​ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ប៉ុន្តែមិនបាន​បញ្ជាក់​អំពីចម្ងាយ​នៃការបាញ់មីស៊ីលនេះឡើយ។

កងទ័ពអ៊ីរ៉ង់​ដែលជាអ្នកនាំពាក្យ​នៃការធ្វើសមយុទ្ធនេះ បញ្ជាក់​ថា នេះ​ជាការបង្ហាញ​ដល់​សត្រូវ​ដែល​មានបំណង​ឈ្លានពាន​ដែនសមុទ្រអ៊ីរ៉ង់ ពោលគឺអ៊ីរ៉ង់ អាចបាញ់កម្ទេចចោល​ទាំងពីលើ​ឆ្នេរសមុទ្រ និង​ក្នុងសមុទ្រ៕

ប្រភព៖ TimeofIsrael

អត្ថបទថ្មី
;