គេងយប់ ចេះតែក្អក ដឹងអត់ថាមកពីមូលហេតុអ្វី?
- 2021-01-15 09:12:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេងយប់ ចេះតែក្អក ដឹងអត់ថាមកពីមូលហេតុអ្វី?
ចន្លោះមិនឃើញ
តើអ្នកចេះតែមានបញ្ហាក្អក នៅពេលគេងយប់ឡើងមែនទេ? ទោះបីជារឿងនេះ នឹងទំនងជាមិនកើតឡើង លើមនុស្សភាគច្រើនក៏ដោយ ប៉ុន្តែ ការយល់ដឹងអំពីមូលហេតុរបស់វាបានត្រឹមត្រូវ ពិតជាងាយស្រួលក្នុងការដោះស្រាយ និងចៀសផុតពីការប្រើប្រាស់ ថ្នាំព្យាបាលផ្តេសផ្តាសបាន។
មានហេតុផលច្រើនណាស់ ដែលនាំឲ្យមនុស្សម្នាក់ក្អកកាន់តែខ្លាំង នៅពេលតម្រេតក្បាលគេងនៅពេលយប់ ដូចជា៖
ករណីដែលមានការបង្ករោគ នៅក្នុងប្រហោងឆ្អឹងមុខ និងការបង្ករោគនៅផ្លូវដង្ហើមខាងលើ ច្រើនតែបង្កើតជាស្លេសមួយចំនួននៅក្នុងនោះ។ នៅពេលថ្ងៃ យើងអាចលេបវាចូលទៅក្នុងពោះវិញបាន តាមរយៈទំនាញផែនដី។ យ៉ាងណាមិញ ស្លេសទាំងនេះនឹងចាល់ឡើងមកបំពង់កវិញ នៅពេលដែលអ្នកគេង ហើយក៏បង្កការរលាក ដល់ផ្នែកខាងក្រោយរបស់បំពង់ និងចេញជាលទ្ធផលក្អកតែម្តងទៅ។
ហេតុផលមួយទៀតគឺថា ក្នុងពេលកំពុងតែគេង អាហារក្នុងក្រពះពេលខ្លះ អាចនឹងច្រាលមកខាងលើវិញ ហើយក៏វាធ្វើឲ្យក្អកបានដែរ។ ករណីបែបនេះ ភាគច្រើនកើតឡើងលើអ្នក ដែលញ៉ាំអាហារច្រើនៗ និងខ្សោយសាច់ដុំខ្ជិបនៅកក្រពះតែម្តង។
បើសិនជាមនុស្សម្នាក់ មានបញ្ហាអាលែកស៊ីនឹងសត្វល្អិតណាមួយនៅលើគ្រែ ដែលគេគេងនោះ គេក៏នឹងប្រឈមខ្លាំង នឹងករក្អកក្នុងពេលគេងដែរ។
កាលណាក្នុងបន្ទប់គេងខ្វះភាពសំណើម ក៏ជាហេតុផលមួយធ្វើឲ្យអ្នក ក្អកកាន់តែខ្លាំងដែរ។
នៅពេលយប់ ផ្លូវដង្ហើមរបស់មនុស្ស ងាយនឹងរងសម្ពាធនៃការខ្ជិបតូចណាស់ ជាពិសេស អ្នកដែលមានជំងឺហឺតតែម្តង។ ពេលណាគួរតែជួបគ្រូពេទ្យ?
អ្នកជំងឺគួរតែទាក់ទងទៅគ្រូពេទ្យ នៅពេលការក្អករបស់ពួកគេ មានជាប់ទាក់ទងនឹងការក្តៅខ្លួន ពិបាកដកដង្ហើម មានស្លេសពណ៌លឿងខ្ចី ការដកដង្ហើមលឺសូរដូចហួច ឬក្អកធ្ងន់ធ្ងរ។ យ៉ាងណាមិញ ប្រសិនជាការក្អកនេះ បន្តយូរជាង ១ សប្តាហ៍ អ្នកត្រូវតែទៅជួបគ្រូពេទ្យដែរ៕
ប្រភព៖ health.com.kh