ដឹងអត់! វ៉ាក់សាំង​កូវីដ​ដែលគ្រោងចាក់លើប្រជាជនខ្មែរ មានប្រសិទ្ធភាព​ប៉ុន្មានភាគរយ?

  • 2021-01-16 02:13:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងការធ្វើតេស្ត​ចាក់សាកល្បង​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ របស់​ក្រុមហ៊ុន Sinopharm ដំណាក់កាលទី៣ ដែល​ជាលើកចុងក្រោយ គឺបង្ហាញ​ប្រសិទ្ធភាព ៧៩,៣៤ភាគរយ។ នេះបើតាមការប្រកាស​របស់​ក្រុមហ៊ុន Sinopharm កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២០ ប៉ុន្តែ​មិនបានបញ្ជាក់​លម្អិត​បន្ថែម​នោះទេ។

យ៉ាងណាមិញ លទ្ធផលនេះ គឺមានភាព​ខុសគ្នាពីការសាកល្បងដំណាក់កាលទី៣ របស់វ៉ាក់សាំង Sinopharm នៅ​អារ៉ាប់រួម ដែល​បង្ហាញ​ប្រសិទ្ធភាពដល់ ៨៦% កាលពីដើមខែធ្នូ ឆ្នាំ​២០២០។

ភ្លាមៗ ពោលគឺ​មួយថ្ងៃក្រោយមក អាជ្ញាធរចិន បាន​ប្រកាស​យល់ព្រមឱ្យវ៉ាក់សាំង​របស់ Sinopharm ប្រើប្រាស់​ជាសាធារណៈ​ក្នុងប្រទេសចិន​តែម្តង ដែល​ធ្វើឱ្យវាក្លាយជាវ៉ាក់សាំងបង្ការកូវីដ១៩ដំបូងគេ ក្នុងការ​ចាក់ជាផ្លូវការ​ឱ្យប្រជាជន​ក្នុងប្រទេសនេះ។

លោក Zeng Yixin អនុប្រធាន​គណៈកម្មការសុខាភិបាលជាតិ​ចិន បាន​ថ្លែងក្នុងសន្និសីទកាសែត​កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២០ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm គឺ​ផ្តល់នូវ​សុវត្ថិភាព និងប្រសិទ្ធភាព ដោយលោកនឹង​ជំរុញ​ឱ្យប្រជាជន ចូលរួម​ស្ម័គ្រចិត្តក្នុងការទទួលចាក់វ៉ាក់សាំងនេះ។

កាលពី​ម្សិលមិញនេះ វ៉ាក់សាំង Sinopharm ក៏ត្រូវបានប្រកាស​ដែរថា មានសុវត្ថិភាព​សម្រាប់​កុមារចាប់ពី​អាយុ៣ឆ្នាំ ដល់​មនុស្សវ័យជំទង់អាយុ ១៧ឆ្នាំទៀតផង។

សូមជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេចប្រើប្រាស់​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់​ក្រុមហ៊ុនចិន Sinopharm ដែល​ជាជំនួយ​របស់​រដ្ឋាភិបាល​ចិន ផ្តល់ឱ្យកម្ពុជា ១លានដូស ហើយគ្រោងបញ្ជូនមកដល់​ក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ Reuters

អត្ថបទថ្មី
;