បណ្ឌិត​ ច័ន្ទ​ សារុន​៖ មិន​ដែល​មាន​ទេ​ គេ​ជួយ​ល្បុក្កតោ​ធំ​បែប​នេះ​ពី​មុន​មក

  • 2021-01-16 09:01:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បណ្ឌិត​ ច័ន្ទ​ សារុន​ បានអះអាងថា កន្លង​មក​មិន​ដែល​មាន​នរណា​ជួយ​ធំ​ ឬ​ផ្ដល់​ថវិកា​ច្រើន​ផ្ដាច់មុខ​ដល់​សហព័ន្ធ​គុន​ល្បុក្កតោ​បែប​នេះ​ទេ​ ទើប​តែមាន​ ស្រីអូន​ ម្នាក់​នេះ​ឯង។​

រូបភាព NOCC

ឯកឧត្ដម​ ច័ន្ទ​ សារុន​ ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​ត្រេកអរ​ និង​ថ្លែង​អំណរគុណ​ណាស់​ដល់​ម្ចាស់​ក្រុម​ហ៊ុន​ឯកជន​ សម្រស់​ធម្មជាតិ​ ស្រីអូន​ ដែល​ឧបត្ថម្ភ​ទឹក​ប្រាក់​ ១៦,៨៥០​ដុល្លារ​ដើម្បី​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​​នេះ។​

ប្រធាន​សហព័ន្ធ​ក៏​សង្ឃឹម​ថា​ តាម​រយៈ​ជំនួយ​មួយ​នេះ​នឹង​ជំរុញ​ឲ្យ​ល្បុក្កតោ​រឹតតែ​រីកចម្រើន​ និង​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួត​នានា​លើ​ឆាក​អន្តរជាតិ។​

រូបភាព NOCC

រំលឹក​ដែរ​ថា​ អ្នក​ស្រី​ ស្រីអូន​ ម្ចាស់​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ១៦,៨៥០​ដុល្លារ​ ដល់​សហព័ន្ធ​កីឡា​ល្បុក្កតោ​ ដើម្បី​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០ ​ថ្ងៃ​ទី២៣-២៤​ មករា​ ២០២១​ នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;