ប្រេស៊ីល ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដរបស់ចិនហើយ ទោះមានប្រសិទ្ធភាពត្រឹម ៥០%
- 2021-01-18 01:40:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រេស៊ីល ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដរបស់ចិនហើយ ទោះមានប្រសិទ្ធភាពត្រឹម ៥០%
ចន្លោះមិនឃើញ
ប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីអាជ្ញាធរសុខាភិបាលប្រេស៊ីល អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បន្ទាន់របស់ក្រុមហ៊ុនចិន Sinovac Biotech និងក្រុមហ៊ុនអង់គ្លេស AstraZeneca ប្រទេសនេះក៏ចាប់ផ្តើមដំណើរការកម្មវិធីចាក់វ៉ាក់សាំងទាំងពីរនេះភ្លាមៗតែម្តងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
អ្នកទទួលចាក់វ៉ាក់សាំងចិនមុនគេក្នុងប្រទេសប្រេស៊ីល គឺជាគ្រូពេទ្យម្នាក់ឈ្មោះ Monica Calazans អាយុ៥៤ឆ្នាំ។
ការសម្រេចឱ្យប្រើវ៉ាក់សាំងក្រុមហ៊ុន Sinovac នេះ ត្រូវបានធ្វើឡើងបើទោះបីជាការចាក់សាកល្បងរបស់វ៉ាក់សាំងនេះ ក្នុងដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយក្នុងប្រទេសប្រេស៊ីល បង្ហាញប្រសិទ្ធភាពត្រឹមតែ ៥០,៤ភាគរយក៏ដោយ។
គួរដឹងថា ប្រេស៊ីលមានចំនួនករណីឆ្លងកូវីដ១៩ច្រើនជាងគេលំដាប់ទី៣ ដែលមានចំនួនជាង ៨,៤៨លាននាក់ ក្នុងនោះស្លាប់ជាង ២០,៩ម៉ឺននាក់ និងជាសះស្បើយ ជាង ៧,៤១លាននាក់ គិតត្រឹមព្រឹកថ្ងៃទី១៨មករានេះ៕