ស្នងការខេត្ត ១រូបទទួលបានលិខិតសរសើរពីរដ្ឋមន្រ្តីការបរទេសជប៉ុន

  • 2021-01-18 07:35:53
  • ចំនួនមតិ 5 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ


លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានរៀបចំពិធីប្រគល់លិខិតសរសើរពីរដ្ឋមន្រ្តីការបរទេសជប៉ុនជូនចំពោះលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តមមានជ័យ។ ពិធីប្រគល់លិខិតសរសើរនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

លោក មិកាមិ បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោកឧត្តមសេនីយ៍ទោ ក្នុងទំនាក់​ទំនង​មិត្តភាពរវាងជប៉ុន និងកម្ពុជារហូតមក និងអបអរសាទរជាមួយភ្ញៀវដែលជាក្រុមគ្រួសារ មិត្ត​ភក្តិ និងសហការីរបស់លោកឧត្តមសេនីយ៍ទោ៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
;