រំលឹក៤ឆ្នាំមុន! ថ្ងៃ​ចូល​កាន់​តំណែង អង្គរក្ស ដូណាល់ ត្រាំ ប្រើ​ដៃ​ក្លែងក្លាយ

  • 2021-01-18 07:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ការ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក របស់​លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ មាន​មនុស្ស​ជាច្រើន​បាន​កត់​សម្គាល់​ឃើញ​រឿង​ដ៏​ចម្លែក​មួយ អំពី​អង្គរក្ស​របស់​ប្រធានាធិបតី​​រូប​នេះ។

អង្គរក្ស​របស់​លោក ត្រាំ ដែល​ជា​ភ្នាក់ងារ​សម្ងាត់ មាន​រូបរាង​ស្ទើរ​តែ​ដូច​បេះ​បិត ជា​មួយ​តួអង្គ​ក្នុង​ខ្សែភាពយន្ត «Hitman Agent 47» ហាក់​បី​ដូច​ជា​មាន​ដៃ​រឹង​ខ្លាំង និង​ដាក់​នៅ​ទីតាំង​មិនធម្មតា ទៀត​ផង។

ជា​មួយ​គ្នា​នេះ​ដែរ បើ​តាម​ការ​ពិនិត្យ​បន្ថែម លើ​ខ្សែ​វីដេអូ និង​រូបភាព ពួក​គេ​បាន​កត់​សម្គាល់​ឃើញ​ដៃ​របស់​អង្គរក្ស​រូប​នោះ ដាក់​នៅ​ទីតាំង​ដដែល និង​រឹង​ថ្កល់​ទោះ​បី​ជា​ដើរ អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង។ ពួក​គេ​បាន​សន្និដ្ឋាន​ថា ដៃ​នោះ​អាច​ជា​ដៃ​ក្លែងក្លាយ។

ទោះ​បី​ជា​យ៉ាង​ណា ពួក​គេ​ជឿជាក់​ថា មូលហេតុ​ដែល​អង្គរក្ស​របស់ លោក ត្រាំ អាច​ប្រើប្រាស់​ដៃ​ក្លែងក្លាយ​ដូច្នេះ គឺ​ដើម្បី​អាច​ឲ្យ​រូប​គេ ប្រើ​ដៃ​ពិត​ប្រាកដ​កាន់​កាំភ្លើង​ស្វ័យ​ប្រវត្តិ ដែល​លាក់​នៅ​ក្នុង​អាវ​ធំ និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​គ្រប់​ពេល។

គេ​បាន​ប៉ាន់​ស្មាន​ថា កាំភ្លើង​ស្វ័យ​ប្រវត្តិ ដែល​អង្គរក្ស​នោះ​កាន់ អាច​ជា​កាំភ្លើង​ប្រភេទ FN-P90 Rifle៕

អត្ថបទថ្មី
;