ជួយទៀតហើយ! ជប៉ុនផ្ដល់លុយជិត ២០ម៉ឺនដុល្លារសម្រាប់គម្រោងមួយនៅខេត្តព្រៃវែង

  • 2021-01-19 02:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ


កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ KUSANONE នូវថវិកាសរុបចំនួន ១៨៧ ៦៨២ ដុល្លារអាមេរិក សម្រាប់ការតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកោះពាមរាំង ខេត្តព្រៃវែង និងសម្រាប់ការសាងសង់អគារសិក្សាមួយខ្នងនៅស្រុកជ័យសែន ខេត្តព្រះវិហារ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងពីរបានចុះ​ហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគាត់។ យើងជឿជាក់ថាជំនួយទាំងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕

ប្រភព៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា

អត្ថបទពេញនិយម
;