ស្ត្រីឆ្នើមអាស៊ីអាគ្នេយ៍ ឆន ឌីណា តាំងបង្ហាញ និងលក់គំនូរសត្វព្រៃ រយៈ ៧៧ថ្ងៃនៅភ្នំពេញ
- 2021-01-19 06:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីឆ្នើមអាស៊ីអាគ្នេយ៍ ឆន ឌីណា តាំងបង្ហាញ និងលក់គំនូរសត្វព្រៃ រយៈ ៧៧ថ្ងៃនៅភ្នំពេញ
ចន្លោះមិនឃើញ
ស្ត្រីឆ្នើមអាស៊ីអាគ្នេយ៍ ឆន ឌីណា តាំងបង្ហាញ និងលក់គំនូរសត្វស្លាបដែលជាស្នាដៃថ្មីរបស់ខ្លួន រយៈ ៧៧ថ្ងៃនៅវិចិត្រសាលមួយនៅរាជធានីភ្នំពេញដែលមានចំណងជើងថា «ទេសន្តរប្រវេសន៍»។ កម្រងរូបគំនូរដែលបង្ហាញពពីការផ្លាស់ទីរបស់ពពួកសត្វស្លាប ចំនួន១៥ ផ្ទាំងរបស់សិល្បករ ឆន ឌីណា ដែលបានដាក់សម្ពោធនៅវិចិត្រសាល ចាវ៉ាទួលគោកកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១។ ការដាក់តាំង និងលក់គំនូរនេះនឹងដាក់តាំងរហូតដល់ ៣១មីនា ឆ្នាំ២០២១។
ផ្ទាំងគំនូរទាំង១៥ផ្ទាំងនេះដែលដាក់តាំងបង្ហាញរយៈពេល៧៧ថ្ងៃរបស់សិល្បករ ឆន ឌីណា នេះក៏បានដាក់តាំងនូវតម្លៃសម្រាប់លក់ក្នុងតម្លៃចាប់ពី ១ដុល្លារ ដល់ ៣ពាន់ដុល្លារ។
ឆន ឌីណា ជាសិល្បករម្នាក់ដែលស្រឡាញ់ធម្មជាតិមួយរូប ដែលបរិច្ចាគស្នាដៃសិល្បៈរបស់ខ្លួនដើម្បីជួយដល់សត្វរងគ្រោះដោយភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៩។
សូមបញ្ជាក់ថាស្នាដៃរបស់សិល្បករ ឆន ឌីណា ត្រូវបានដាក់តាំងបង្ហាញនៅប្រទេសជាច្រើនដូចជា កម្ពុជា កូឡុំប៊ី បារាំង សិង្ហបុរី សហរដ្ឋអាមេរិក និងត្រូវបានទទួលស្គាល់ និងគាំទ្រដោយអង្គការសហប្រជាជាតិ និងទទួលបានពាន់រង្វាន់ស្ត្រីឆ្នើមអាសីុអាគ្មេយ៍ឆ្នាំ២០១៨ ផងដែរ៕