ស្ពាននេះហើយដែលជួយទ្រអ្នកដំណើរទៅព្រំដែនឡាវយ៉ាងស្រួល!
- 2021-01-19 08:09:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពាននេះហើយដែលជួយទ្រអ្នកដំណើរទៅព្រំដែនឡាវយ៉ាងស្រួល!
ចន្លោះមិនឃើញ
ការធ្វើដំណើរទៅកាន់ព្រំដែនឡាវបានយ៉ាងងាយស្រួលនាពេលបច្ចុប្បន្ននេះ គឺមិនអាចខ្វះបានឡើយនូវស្ពានមិត្តភាពកម្ពុជា-ចិន សេកុង ក្នុងខេត្តស្ទឹងត្រែង។
ស្ពានឆ្លងកាត់ទន្លេសេកុងនេះ ត្រូវបានចំណាយទឹកប្រាក់ក្នុងការសាងសង់ប្រមាណជាង ២០លានដុល្លារក្រោមកម្ចីពីប្រទេសចិន។ ស្ពាននេះ មានប្រវែង ១០៥៧ម៉ែត្រ និងទំហំទទឹង ១១ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
ការចាប់ផ្តើមសាងសង់ស្ពានសេកុង ធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០០៤ និងដាក់ប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៨ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន។
ស្ពាននេះ ជាសរសៃឈាមសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនកសិផល ពីជនបទដាច់ស្រយាល មកកាន់ផ្សារទីក្រុង ដែលជាទីប្រជុំជនមួយដ៏ធំ និងជាការផ្សាភ្ជាប់ផ្លូវទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងឡាវ និងផ្លូវទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង