ទំនាស់​ដីធ្លី​ ១៥ឆ្នាំហើយ តែ​ចាប់ដៃគ្នាវិញ​ នៅចំពោះមុខ​លោក ឃឹម ហ្វីណង់

  • 2021-01-19 09:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាល​ស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បាន​ឱ្យដឹងថា ទំនាស់​ដីធ្លី​រវាងប្រជាពលរដ្ឋ ១០គ្រួសារ ដែលបាន​អូសបន្លាយ​ជាង ១៥ឆ្នាំ បាន​ជ្រើសយកការចាប់ដៃគ្នាវិញ ដោយ​សម្បទានគ្នា និង​ទទួលយកដំណោះស្រាយ ផ្តិតមេដៃបញ្ចប់​វិវាទ​នៅចំពោះ​មុខរដ្ឋបាលស្រុក។

លោកបាន​បង្ហោះនៅលើទំព័រហ្វេសប៊ុកនារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ​២០២១ យ៉ាងដូច្នេះថា៖

១៥ឆ្នាំនៃទំនាស់នេះបានក្លាយជាឧបសគ្គដល់ការរស់នៅប្រកបដោយសុវត្ថិភាព និងស្ងប់អារម្មណ៍សម្រាប់ភាគីជម្លោះទាំងសងខាង ខាតបង់ពេលវេលា និងបាត់បង់ឱកាសប្រើប្រាស់ដីធ្លីរបស់ខ្លួនអោយអស់សក្តានុពល សូម្បីតែអាជ្ញាធរក៏ជាប់រវល់ដោះស្រាយ និងខាតបង់ពេលវេលាដើម្បីអភិវឌ្ឍមូលដ្ឋានមិនតិចដែរ។ សង្ឃឹមថាករណីនេះ នឹងធ្វើឱ្យករណីវិវាទដទៃទៀតមានការបន្ទន់ឥរិយាបថ និងព្រមទទួលយកដំណោះស្រាយដែលអាជ្ញាធរបានប្រឹងប្រែងស្វែងរកជូន។

ក្នុងឆ្នាំ២០២១ខាងមុខនេះ រដ្ឋបាលស្រុកនឹងបើកយុទ្ធនាការដោះស្រាយបញ្ចប់ ឬបញ្ជូនបន្តទៅស្ថាប័នមានសមត្ថកិច្ច នូវពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ហាដីធ្លី សរុបជាង១០០ករណី ដែលបាននៅកកស្ទះជាច្រើនឆ្នាំមកហើយ ដើម្បីត្រួសត្រាយផ្លូវដល់ការចុះបញ្ជីជាប្រព័ន្ធ ដែលនឹងធានាភាពរឹងមាំច្បាស់លាស់ និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដែលមានការការពារដោយមូលដ្ឋានច្បាប់ត្រឹមត្រូវ ជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃឱ្យអស់សក្តានុពល៕

អត្ថបទថ្មី
;