ដូណាល់ ត្រាំ និយាយលាចុងក្រោយអ្វីខ្លះ មុនពេលចេញពីតំណែងថ្ងៃនេះ?
- 2021-01-20 02:30:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូណាល់ ត្រាំ និយាយលាចុងក្រោយអ្វីខ្លះ មុនពេលចេញពីតំណែងថ្ងៃនេះ?
ចន្លោះមិនឃើញ
លោក ដូណាល់ ត្រាំ បានថ្លែងលាចុងក្រោយ មុនចាកចេញពីសេតវិមាន ពោលគឺមុនពេលអស់តំណែងជាប្រធានាធិបតីអាមេរិក ដែលត្រូវផ្ទេរទៅឱ្យប្រធានាធិបតីជាប់ឆ្នោតថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ។ ក្នុងនោះគឺលោកបានបង្ហាញពីសមិទ្ធផលរបស់ខ្លួនដែលសម្រេចបាន ក្នុងអំឡុងពេលកាន់តំណែង ៤ឆ្នាំមកនេះ។
ខាងក្រោមនេះ ជាចំណុចសំខាន់ៗនៃការថ្លែងរបស់លោក ដូណាល់ ត្រាំ៖
-សប្តាហ៍នេះ យើងចាប់ផ្តើមរដ្ឋបាលថ្មីមួយ ហើយជូនពរឱ្យទទួលបានជោគជ័យដើម្បីរក្សាសុវត្ថិភាព និងវិបុលភាពអាមេរិក។
-យើងបានធ្វើអ្វីៗនៅទីនេះ គឺពិតជាច្រើនណាស់។
-អាមេរិក មិនមែនជាជាតិសាសន៍ទន់ខ្សោយ ដែលត្រូវការការពារពីអ្នកដែលយើងមិនពេញចិត្តនោះទេ។
-ខ្ញុំបានចូលរួមក្នុងសមរភូមិយ៉ាងតានតឹង ប្រយុទ្ធយ៉ាងលំបាក ការសម្រេចចិត្តជ្រើសរើសដ៏លំបាកបំផុត ពីព្រោះនោះជាអ្វីដែលអ្នកបោះឆ្នោតឱ្យខ្ញុំ។
-ខ្ញុំប្រយុទ្ធដើម្បីអ្នក ខ្ញុំប្រយុទ្ធដើម្បីគ្រួសារអ្នក ខ្ញុំប្រយុទ្ធដើម្បីប្រទេសរបស់យើង។ ទាំងអស់នេះ គឺខ្ញុំប្រយុទ្ធដើម្បីអាមេរិកទាំងអស់។
-យើងសម្រេចសមិទ្ធផលបានច្រើនជាងការរំពឹងទុក។
-យើងបានស្តារភាពខ្លាំងរបស់ប្រជាជនអាមេរិកក្នុងប្រទេស និងភាពជាអ្នកដឹកនាំរបស់អាមេរិកនៅបរទេស។ ពិភពលោកបានគោរពកោតក្រែងយើង។ សូមកុំធ្វើឱ្យបាត់បង់ការគោរពនោះ ឱ្យសោះ។
-យើងបានប្រកាសការពារអធិបតេយ្យភាពរបស់យើង នៅអង្គការសហប្រជាជាតិ។
ជាមួយគ្នានោះ លោក ត្រាំ ក៏បានអះអាងដែរថា ក្នុងអំឡុងការកាន់តំណែងរបស់លោក អាមេរិកមិនបានចាប់ផ្តើមសង្គ្រាមថ្មីនៅបរទេសនោះទេ និងបានរក្សាគោលជំហរយ៉ាងតានតឹង (សង្គ្រាមពាណិជ្ជកម្មជាមួយចិន)។ លោកបានលើកគុណសម្បត្តិខ្លួនថា បានស្រោចស្រង់សេដ្ឋកិច្ចអាមេរិកឡើងវិញ បើទោះបីជាការពិតក្នុងរយៈពេល១មួយឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះយ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩ក៏ដោយ។
លោកលើកឡើងថា សង្វៀននយោបាយ មានពេលខ្លះពិតជាពិបាកណាស់ ប៉ុន្តែបេសកកម្មរបស់លោកគឺតែងតែចាតទុក អាមេរិកជាអាទិភាព (America First) និងធ្វើឱ្យអស្ចារ្យម្តងទៀត។
ទន្ទឹមនឹងនេះ លោក ដូណាល់ ត្រាំ ក៏បានអួតអាងពីការសង់ជញ្ជាំងព្រំដែនប្រវែងជាង ៧០០គីឡូម៉ែត្រជាមួយប្រទេសម៉ិចស៊ីកូ ក្រោមរដ្ឋបាលរបស់លោកថែមទៀតផង។
សមិទ្ធផលផ្សេងទៀត ដែលលោកបានបញ្ជាក់នោះដូចជា៖
-ការបញ្ជូនអ្នកអវកាសជាលើកដំបូងទៅកាន់ទីអវកាស តាមរយៈរ៉ុកកែតរបស់អាមេរិក
-ការសម្លាប់មេដឹកនាំក្រុម IS
-ការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ ដែលលោកថាបានធ្វើឱ្យតំបន់មជ្ឈិមបូព៌ា និងពិភពលោកមានសុវត្ថិភាព
-ការទទួលស្គាល់ក្រុងយេរ៉ូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល និងទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែល នៅតំបន់ Golan Heights ដែលជាអតីតទឹកដីរបស់ស៊ីរី៕