ស្នាដៃរូបថតសិល្បៈ ៣ពណ៌ពីសិល្បករថតរូបស្អាតក្មេង ទីតាអាត

  • 2021-01-20 11:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបថតបែបសិល្បៈ ៦ផ្ទាំងរបស់សិល្បករថតរូបវ័យក្មេង ទីតាអាត ត្រូវបានដាក់តាំងបង្ហាញរួមគ្នាជាសិល្បករអន្តរជាតិផ្នែកគំនូរ Douglas Victor និងសិល្បករផ្នែករចនា Jean Baptiste នៅវិចិត្រសាល ស្រាអាត រាជធានីភ្នំពេញរយៈពេល ៧សប្តាហ៍ ៩មករា ដល់ថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទថា « Eternal »។

ទិដ្ឋភាពវិចិត្រសាល ស្រាអាត ក្នុងថ្ងៃបើកសម្ពោធពិពរណ៌ «Eternal»
ទីតាអាត បញ្ជាក់ថា រូបថតរបស់ខ្ញុំមាន ៦ផ្ទាំង រូបទាំងអស់គឺមានតែ ៣ពណ៌ ស ខ្មៅ និងប្រផេះ។ រូបថតនេះ ខ្ញុំចង់បញ្ជាក់ពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល និងបូកផ្សំគំនិតដែលនិយាយពីការចាប់កំណើត រស់នៅ និងការស្លាប់របស់មនុស្ស។ ស្នាដៃរបស់សិល្បករ២នាក់ទៀតក៏ជាផ្ទាំងគំនូរ និងផ្ទាំងរូបរចនាដោយកុំព្យូទ័រ មានតែ៣ពណ៌ដូចគ្នា តែមានបង្កប់គំនិតផ្សេងគ្នា។
សិល្បករថតរូបវ័យក្មេង ទីតាអាត

និស្សិតបញ្ចប់ថ្នាក់បរិញ្ញបត្រផ្នែកពាណិជ្ជកម្ម និងរចនា មកពីសកលវិទ្យាល័យ Regent's University London ទីតាអាត បន្ថែមថា នេះជាលើកទី២ហើយដែលស្នាដៃរបស់ខ្លួនត្រូវបានដាក់តាំងបង្ហាញ និងលក់រូបខ្នាតធំបែបនេះ។ លើកទី១តាំងនៅសណ្ឋាគារផ្កាយ៥ រ៉ូសវូដ ហើយមានផ្ទាំងគំនូរមួយផ្ទាំងត្រូវបានអ្នកប្រមូលទិញស្នាដៃសិល្បៈម្នាក់ជាវយក។មានរូបគំនូរ ២ផ្ទាំងដែលជារូបលោកយាយស ដែលតាំងលើកទី២នេះ បើមានអ្នកជាវរូបទាំង២ផ្ទាំងនេះ គឺថវិកាទាំងអស់នឹងយកទៅជូនដល់លោកយាយសដើម្បជួយសម្រួលជីវភាព។

ទីតាអាត មានឈ្មោះពិតគឺ ប៊ុត ទីតា គឺជាកូនខ្មែរកើតនៅរាជធានីភ្នំពេញ។ ទីតាជាមនុស្សដែលចូលចិត្តថតរូបតាំងអីអាយុ១៥ឆ្នាំមកម្លេះ។ នាង បានបញ្ចប់ថ្នាក់បរិញ្ញបត្រផ្នែកពាណិជ្ជកម្ម និងរចនា ពីសកលវិទ្យាល័យ Regent's University London នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ក្រោយបញ្ចប់ការសិក្សា ទីតា បានទៅរស់នៅខេត្តកំពតមួយរយៈ បន្ទាប់មកបកមករស់នៅទឹកដីកណើតនៅរាជធានីភ្នំពេញវិញ ដោយចាប់ផ្តើមការងារ និងអាជីពជាអ្នកថតរូប ថតម្ហូប កម្មវិធី និងផ្នែកពាណិជ្ជកម្ម។ ទីតា បានវិវឌ្ឍន៍ក្លាយជាអ្នកថតរូបអាជីពមានរយៈពី២ឆ្នាំហើយគិតត្រឹមឆ្នាំ២០២០។

សិល្បករ ទីតាអាត កំពុងនិយាយប្រាប់ដល់ភ្ញៀវក្នុងថ្ងៃបើកសម្ពោធពិពរណ៌
ភ្ញៀវជនជាតិខ្មែរម្នាក់កំពុងឈរពិនិត្យមើលផ្ទាំងគំនូតក្នុងថ្ងៃបើកសម្ពោធពិពរណ៌
ទិដ្ឋភាពវិចិត្រសាល ស្រាអាត ជាន់ខាងលើក្នុងថ្ងៃបើកសម្ពោធពិពរណ៌

ចង់ដឹងសាវតា និងសា្នដៃរបស់សិល្បករវ័យក្មេង ទីតាអាត

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;