​បាល់​ទាត់​មូល​មែន! ក្រុម​លីគ​ទី៣ទម្លាក់ Real Madrid ​ស៊ុត​ចំ​គោល​ដៅ​តែ ៣ ជើង​ប៉ុណ្ណោះ

  • 2021-01-21 04:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ក្រុម​ Alcoyano គឺ​ជា​ក្រុម​បាល់ទាត់​មក​ពី​លីគ​លំដាប់​ទី ៣ របស់​អេស្ប៉ាញ ​បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ ​ក្រោយ​ពេល​ពួកគេ​អាច​លេង​ឈ្នះ​ក្រុម​ខ្លាំង Real Madrid ​ឲ្យ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ ​Copa del Rey ​ត្រឹម​វគ្គ ៣២ ក្រុម​ដោយលទ្ធផល ២-១ ទាំង​​ពួកគេ​អាច​មាន​លទ្ធភាពបណ្ដើរ​បាល់​ស៊ុត​ចំ​គោល​ដៅ​តែ ៣ ជើង​ប៉ុណ្ណោះ​ស្រប​ពេល​ដែល​​ Real Madrid ​ព្យាយាម​ស៊ុត​ដល់​ទៅ ១១ ជើង​ រក​បាន​​១គ្រាប់។

​បើ​យោង​ទៅ​តាម​ស្ថិតិ​ក្រោយ​ចប់​ការ​ប្រកួត​ ក្រុម​លីគ​ទី​៣​នេះ​ ​អាច​វាយ​បក​យក​គ្រាប់​តាម​ស្មើ​នៅ​នាទី ៨០ ​និង​គ្រាប់​ទី ២ ​យក​ឈ្នះ​នៅនា​ទី ១១៥ (​វគ្គ​ថែម​ម៉ោង ១៥ នាទី​ពីរ​ដង​) ខណៈដែល​មុន​នេះ ៥ នាទី​ពួក​គេ​បង្ក​កំហុស​បាន​កាត​ក្រហម​ ​នៅ​សល់​គ្នា​តែ​១០​នាក់លើ​តារាង​។

​​វគ្គ ៣២ ក្រុម​នេះ​សម្រាប់​គូ​ផ្សេងៗ​ទៀត​​មាន​ដូច​ជា៖ ក្រុម​លីគ​ទី៣ Cornella ​ដែល​ទើប​នឹង​ទម្លាក់​ក្រុម​ខ្លាំង AT.Madrid ​ឡើង​មក​ប៉ះ Barcelona ​នៅ​រាត្រី​ថ្ងៃទី ២១ ម៉ោង៣ទាបភ្លឺ និង​១គូ​ទៀត Athlectic Club ត្រូវ​ប៉ះ​ក្រុម​លីគ​ក្រោម Ibiza ។

អ្នកចាំទីវ័យ ៤១ ឆ្នាំ José Juan Figueras
ក្រុម Alcoyano
Isco ញីភ្នែកដើរ ទាំងមិនអស់ចិត្ត

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖​​

អត្ថបទថ្មី
;