Juventus ​លើកពាន​ Super Cup ​ខណៈ​ដែល Ronaldo ​បំបែក​កំណត់ត្រា​ពិសេស (វីដេអូ)

  • 2021-01-21 04:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ខ្លាំង Juventus ​បាន​យក​ឈ្នះ ២-០ ​លើ​ក្រុម​ខ្លាំង​ដូច​គ្នា Napoli ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់​ Italy Super Cup ឬ​ឈ្មោះ​ពិត​ប្រាកដ Supercoppa Italiana ។​

Andrea Pirlo លើកពានលើកដំបូងក្នុងនាម គ្រូបង្វឹក
​ពីរ​គ្រាប់​របស់​ក្រុម​រហ័ស​នាម ‘Old Lady'ឬ​ '​សេះបង្កង់’ (អ្នកគាំទ្រនៅខ្មែរនិយមហៅ) រក​បាន​ដោយ​ខ្សែប្រយុទ្ធ​វ័យ ៣៦ ឆ្នាំ​ Cristiano Ronaldo ​បើក​ឆាក​ និង​គ្រាប់​ទី២​ដោយ​ Alvaro Morata ​នៅ​ចុង​ម៉ោង ៩០+៥ ​មុន​នេះ​ ១០ នាទី​កីឡាករ​ ​Lorenzo Insigne របស់ Napoli ​ស៊ុត​ប៉េណាល់ទី​មិន​​ចូល។

Cristiano Ronaldo ក្លាយ​​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ ក្រោយរកបាន​១គ្រាប់យប់​មិញ​ ជាគ្រាប់បាល់ទី ៧៦០ ក្នុងអាជីព ល្មម​គ្រប់គ្រាន់អាច​បំបែកកំណត់ត្រា​លោក Josef Bican អតីត​វីរបុរស​បាល់ទាត់ ដែលស៊ុតបញ្ចូលទីបាន ៧៥៩ គ្រាប់៕

Ronaldo ក្លាយ​​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​
Juventus ​លើកពាន​ Super Cup ឆ្នាំ ២០២១

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

អត្ថបទថ្មី
;