ប្រវត្តិអតីតស្ដេចគ្រឿងញៀនកូឡុំប៊ី វះកាត់ដូរមុខដើម្បីគេចពី FBI
- 2021-01-21 08:25:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិអតីតស្ដេចគ្រឿងញៀនកូឡុំប៊ី វះកាត់ដូរមុខដើម្បីគេចពី FBI
ចន្លោះមិនឃើញ
អតីតស្ដេចគ្រឿងញៀនដ៏ល្បីរបស់កូឡុំប៊ីឈ្មោះ Juan Carlos Ramirez Abadia ត្រូវបានគេស្គាល់ថាជាមេនាំចូលគ្រឿងញៀនធំបំផុតមួយទៅក្នុងសហរដ្ឋអាមេរិកបន្ទាប់ពី El Chapo។
Juan Carlos Ramirez Abadia ត្រូវបានដាក់ឈ្មោះហៅក្រៅថា Lollipop ធ្លាប់រត់ពន្ធគ្រឿងញៀនជាង ៤៤០តោនទៅកាន់សហរដ្ឋអាមេរិក។ លើសពីនេះ អំឡុងពេលដឹកនាំក្រុមឧក្រិដ្ឋជនគ្រឿងញៀន Norte de Valle លោកធ្លាប់បញ្ជាឲ្យសម្លាប់មនុស្សយ៉ាងហោច ១៥០នាក់ទៀតផង។ បុរសវ័យ ៥៥ឆ្នាំរូបនេះ ក៏ធ្លាប់ព្យាយាមលាក់អត្តសញ្ញាណដោយធ្វើការវះកាត់កែភ្នែក, ថ្ពាល់, ថ្គាម និងផ្នែកផ្សេងៗទៀតនៅលើផ្ទៃមុខ។
យោងតាមសាក្សីឲ្យដឹងថា ស្ដេចគ្រឿងញៀនរូបនេះដំណើរការចក្រភពគ្រឿងញៀនរបស់ខ្លួនដោយបន្លំភ្នែកនៅក្នុងខុនដូមួយកន្លែង ហើយចាកចេញតែពេលយប់ប៉ុណ្ណោះដោយជិះកង់ក្នុងទីងងឹត និងស្លៀកសំលៀកបំពាក់ក្លែងបន្លំ។
យ៉ាងណាក៏ដោយ ស្ដេចគ្រឿងញឿន Lollipop ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០០៧ ក្នុងខុនដូលាក់ខ្លួននៅប្រទេសប្រេស៊ីល ដោយក្រុមអ្នកស៊ើបអង្កេត អាចកំណត់អត្ដសញ្ញាណរបស់គេបានតាមរយៈការវិភាគសំឡេងសន្ទនាតាមទូរសព្ទ៕