ដំណឹងល្អ! ផ្លូវ​តភ្ជាប់​ចរាចរ ២ខ្សែ​នៅការដ្ឋានស្ពានអាកាស និង​ផ្លូវក្រោមដីចោមចៅ បើកហើយ

  • 2021-01-22 01:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលរាជធានីភ្នំពេញ នៅ​វេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១នេះ បានចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលរួមមាន:

១-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣,៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថី ចោមចៅ។

២-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥,៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១,៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ ៣៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

អត្ថបទថ្មី
;