សម្តេច ហ៊ុន សែន ថាការលុបបឹងគឺដើម្បីអភិវឌ្ឍ

  • 2021-01-22 01:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីមានការរិះគន់​អំពីការលុបបឹង​ក្នុងរាជធានីភ្នំពេញ ដែលបង្ក​ឱ្យ​មាន​ទឹកជំនន់​នោះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ថា ការលុបបឹង​គឺដើម្បីអភិវឌ្ឍន៍ ហើយ​ការលុបបឹងនេះ គឺមានតាំងពីជំនាន់មុនម្ល៉េះ ប៉ុន្តែសម្តេចជំទាស់​ការបិទមុខទឹក។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
ក្នុងពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​អគារ​ទីស្តីការ​ក្រសួងសាធារណការ និងដឹកជញ្ជូន និង​វិទ្យាស្ថានតេជោសែន​សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ​២០២១ សម្តេចតេជោ បាន​ថ្លែង​យ៉ាង​ដូច្នេះថា៖

«អ៊ីចឹង​បានជាខ្ញុំមានការធុញទ្រាន់ ជាមួយនឹងការលើកឡើងច្រំដែលៗពីមនុស្សមួយចំនួនដែល​ថាយើងលុបបឹង យើងលុបអានេះ យើងលុបអានោះ។ ឥឡូវ​ខ្ញុំចង់សួរអស់លោកត្រឡប់ទៅវិញ តើទីក្រុងភ្នំពេញ​កាលពីដើម កន្លែងណាគោក កន្លែងណាទឹក? នៅទីក្រុងភ្នំពេញ​សុទ្ធតែបឹង​ទាំងអស់។ ផ្ទះរបស់ខ្ញុំនៅលើព្រែកហ្មង វិមាន​ឯករាជ្យ​កសាងនៅកន្លែងព្រែកតើ។ អ៊ីចឹងយើងមានបឹងរាំង បឹងព្រលឹត បឹងកេងកង បឹងនេះ បឹងនោះ សុទ្ធតែបឹងទាំងអស់​នៅទីក្រុងភ្នំពេញ។ ចុះពេលនោះម៉េចក៏គេលុបបាន ឥឡូវម៉េចក៏ខ្ញុំលុបមិនបាន? ក្រែងត្រូវការអភិវឌ្ឍ បើត្រូវការអភិវឌ្ឍ ត្រូវការលុប។ ជំនាន់មុនធ្វើបាន ជំនាន់ខ្ញុំមិនបានហី? ប៉ុន្តែខ្ញុំមិនយល់ស្របទេ ការបិទមុខទឹក​ដែលបង្វែរចរន្តទឹក ឧទាហរណ៍ស្ទឹងព្រែកត្នោតជាដើម ត្រូវតែទម្លុះមុខទឹករបស់វា»៕

អត្ថបទថ្មី
;