កម្មវិធីវចនានុក្រមវេជ្ជសាស្ត្រល្អៗសម្រាប់និស្សិតពេទ្យ អាចដោនឡូតបាន
- 2021-01-22 08:27:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីវចនានុក្រមវេជ្ជសាស្ត្រល្អៗសម្រាប់និស្សិតពេទ្យ អាចដោនឡូតបាន
ចន្លោះមិនឃើញ
កម្មវិធីវចនានុក្រមវេជ្ជសាស្ត្រ អាចស្វែងរកពាក្យបច្ចេកទេសវេជ្ជសាស្ត្រ (ពេទ្យ) ដោយមានការពន្យល់ជាភាសាខ្មែរច្បាស់ៗ ងាយយល់ បង្កើតឡើងពិសេសសម្រាប់និស្សិតពេទ្យដែលត្រូវការ និងចង់ស្វែងយល់ពីឯកសារវេជ្ជសាស្ត្រផ្សេងៗ។
ថ្ងៃនេះ Sabay សូមណែនាំកម្មវិធីវចនានុក្រមវេជ្ជសាស្ត្រល្អៗចំនួន ៥ ដែលបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍កម្មវិធីក្នុងស្រុក សម្រាប់និស្សិតពេទ្យអាចដោនឡូតយកទៅប្រើប្រាស់បាន ដោយមិនគិតថ្លៃ៖
-មានមុខងារស្វែងរកពាក្យដែលអ្នកវាយបញ្ចូល
-មានមុខងារកំណត់នូវពាក្យដែលអ្នកពេញចិត្ត
-ប្រើប្រាស់ដោយឥតគិតថ្លៃ និងងាយស្រួលក្នុងការប្រើប្រាស់។ តោះ! នៅចាំអីទៀត មានកម្មវិធីល្អហើយ អាចដោនឡូតបាននៅខាងក្រោមនេះ៖
សម្រាប់អ្នកប្រើ iOS
-ANT Medical Dictionary ចុចទីនេះ បង្កើតដោយលោក សំ កក្កដា នាយកមជ្ឃមណ្ឌល ANT Training
-Khmer Medical Dictionary ចុចទីនេះ បង្កើតដោយលោក ឈាន ផាណា អ្នកអភិវឌ្ឍន៍កម្មវិធីមួយរូប។
សម្រាប់អ្នកប្រើ Android
-Khmer Medical Dictionary ចុចទីនេះ បង្កើតដោយលោក សុន វាសនា អ្នកអភិវឌ្ឍន៍កម្មវិធីមួយរូប
-Khmer Medical Dictionary ចុចទីនេះ បង្កើតដោយក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីមួយក្រុមឈ្មោះ Khmergroup
-Khmer Medical Dictionary ចុចទីនេះ បង្កើតដោយលោក កុយ ទិត្យដារ៉ា អ្នកអភិវឌ្ឍន៍កម្មវិធីមួយរូប។
-ANT Medical Dictionary ចុចទីនេះ បង្កើតដោយលោក សំ កក្កដា នាយកមជ្ឃមណ្ឌល ANT Training
បញ្ជាក់ថា ទិន្នន័យក្នុងកម្មវិធីនេះមានមួយចំនួនត្រូវបានដកស្រង់ និងកែសម្រួលចេញពីឯកសារសំខាន់ៗមួយចំនួនដូចជា៖ វចនានុក្រមពេទ្យ អង់គ្លេស-ខ្មែរ(និពន្ធដោយ ហែម សារី) សៀវភៅ Medical Survival Khmer និងវិបសាយវចនានុក្រមវេជ្ជសាស្រ្តផ្សេងៗជាច្រើនផងដែរ៕