បាក់​ស្ពាន​អាកាស​នៅថៃ បណ្តាលឱ្យ​ពលករខ្មែររងរបួស

  • 2021-01-24 07:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពលករខ្មែរ និងមីយ៉ាន់ម៉ា ចំនួន៩នាក់ និងកម្មករថៃ ១នាក់ បាន​រងរបួស​ក្នុងហេតុការណ៍​បាក់ស្ពាន​អាកាស​នៅក្នុងខេត្តនគររាជសីមា ប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២១។ ពួកគេ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​ ក្នុងនោះ​មានអ្នកខ្លះ បាក់ជើង និងបាក់ដៃ។

ស្ពាន​អាកាស​នេះ បាន​បាក់​ក្នុងអំឡុង​ពេលសាងសង់​ ដែល​ជាផ្នែក​មួយ​នៃគម្រោងផ្លូវក្រវាត់ក្រុងប្រវែង ១៤,៥គីឡូម៉ែត្រ។

ប៉ូលិស​បានរកឃើញ​ថា ការបាក់ស្ពាននេះ​ដោយសារកំហុសបច្ចេកទេស ដែល​បាន​ចាក់ស៊ីម៉ង់​ច្រើនហួសកម្រិត​ ធ្វើឱ្យ​ជើងទម្រស្ពាន​មិនអាចទ្រទម្ងន់បាន ហើយ​ក៏បាក់តែម្តង។ យ៉ាងណាមិញ ប៉ូលិស​កំពុងស៊ើបអង្កេត​​បន្ថែមទៀត។

ក្រុមហ៊ុន​សាងសង់ មានឈ្មោះ Sang Chokechai Consortium ត្រូវបាន​ណែនាំ​ឱ្យរុះរើបំណែក​ទាំងនេះចេញ ហើយ​រ៉ាប់រងលើការចំណាយក្នុងការព្យាបាល​ពលករ​ដែលរងរបួស៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;