កីឡាករក្លឹប​ប្រេស៊ីល​ដែល​ធ្លាក់យន្តហោះ​ស្លាប់នោះ គឺ​មានផ្ទុក​កូវីដ១៩

  • 2021-01-25 01:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ ៤នាក់ និង​ប្រធានក្លឹប Palmas នៃប្រទេសប្រេស៊ីល រួមទាំងពីឡុត​បាន​ស្លាប់ទាំងអស់​ក្នុង​ឧបទ្ទវហេតុ​​ធ្លាក់យន្តហោះ​មួយ​នៅរដ្ឋ Tocantins កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២១។

ឧបទ្ទវហេតុនេះ បាន​កើតឡើង​ភ្លាមៗ​ ក្រោយយន្តហោះ​នេះបាន​ហោះចេញ​ពីផ្លូវរត់ សំដៅទៅ​តំបន់ Goiania ដើម្បី​ត្រៀមប្រកួត​ទល់នឹងក្លឹប Vila Nova។

បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រេស៊ីលឱ្យដឹងថា កីឡាករ​ទាំង៤នាក់នេះ បាន​ជិះ​យន្តហោះ​ឯកជន​មួយ ដោយ​សារពួកគេ​មាន​ជំងឺកូវីដ១៩ (តែជាសះស្បើយ) ហើយម្យ៉ាងដោយសារម្សិលមិញនេះ គឺជាថ្ងៃចុងក្រោយ​នៃការធ្វើចត្តាឡីស័ករបស់ពួកគេ។ ចំណែក​កីឡាករដទៃទៀត នឹងជិះ​យន្តហោះផ្សេងទៅតាម​ក្រោយ។​

Palmas ជាក្រុមទើបតែបង្កើតឡើង​ក្នុងឆ្នាំ​១៩៩៧ ហើយកំពុងលេងនៅក្នុងលីគទី៤ នៃប្រទេសប្រេស៊ីល។

មន្រ្តី​អគ្គិភ័យ​នៃរដ្ឋ Tocantins បាន​បញ្ជាក់​ថា យន្តហោះខ្នាតតូចនេះ បានធ្លាក់ហើយផ្ទុះឆេះ​ (យ៉ាងហោច​ផ្ទុះ២ដង) នៅចម្ងាយ​ប្រមាណ ៥០០ម៉ែត្រ​ពី​ផ្លូវរត់៕

ប្រភព៖ New York Post

អត្ថបទថ្មី
;