ពូទីន មានទម្លាប់ប្រចាំថ្ងៃ១២យ៉ាងដ៏គួរឱ្យភ្ញាក់ផ្អើល
- 2021-01-25 08:48:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូទីន មានទម្លាប់ប្រចាំថ្ងៃ១២យ៉ាងដ៏គួរឱ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
យោងតាមសៀវភៅកាលពីឆ្នាំ២០១៤ "Fragile Empire: How Russia Fell in and Out of Love with Vladimir Putin” របស់លោក Ben Judah ដែលជាអ្នកសិក្សាស្រាវជ្រាវអំពីមេដឹកនាំជុំវិញពិភពលោកដោយប្រើប្រាស់រយៈពេល ៣ឆ្នាំ បានរៀបរាប់ពីជីវិតរស់នៅរបស់ប្រធានាធិបតីរុស្ស៊ី វ្លាឌឺមៀ ពូទីន យ៉ាងលម្អិត។ យ៉ាងណាមិញ [ខ្លីៗ] សូមលើកយកនូវទម្លាប់ប្រចាំថ្ងៃសំខាន់ៗ ចំនួន ១២យ៉ាងរបស់លោក ពូទីន មកបង្ហាញដូចខាងក្រោម៖
១- លោក ពូទីន ក្រោកពីដំណេកយឺត ហើយទទួលទានអាហារពេលព្រឹកនៅជិតរសៀល។ លោកចូលចិត្តអាហារប្រភេទ Omelette ឬ បបរ ជាមួយស៊ុត អមដោយទឹកផ្លែឈើ។ ចំពោះគ្រឿងផ្សំទាំងឡាយ ត្រូវបាននាំយកពីកសិដ្ឋានរបស់មេដឹកនាំសាសនាម្នាក់ ឈ្មោះ Patriarch Kirill ។
២- ក្រោយអាហារពេលព្រឹក ប្រធានាធិបតីរុស្ស៊ីទទួលទានកាហ្វេ។
៣- បន្ទាប់មក លោកធ្វើលំហាត់ប្រាណ ដោយការហែលទឹក។ ជាទូទៅលោកចំណាយពេលប្រហែល ២ម៉ោងដើម្បីហែលទឹក។ ក្រៅពីហែលទឹក ការហាត់លើកទម្ងន់ជារឿងបន្ទាប់ដែលលោកត្រូវធ្វើ។
៤- លោក ពូទីន ជាចូលចិត្តឈុតអាវធំ ម៉ាក Kiton និង Brioni ពាក់ជាមួយក្រវាត់កម៉ាក "dour” ។
៥- លោកចូលការិយាល័យធ្វើការពេលរសៀល។ រឿងដំបូងដែលលោកធ្វើ គឺអង្គុយចុះ រួចអានឯកសារផ្សេងៗ ដែលមានលើតុ ពាក់ព័ន្ធនឹងកិច្ចការស៊ើបអង្កេតក្នុងស្រុក និងអន្តរជាតិ ព្រមទាំងកាសែតភាសារុស្ស៊ី និងកាសែតអន្តរជាតិ។
៦- ប្រធានាធិបតីរូបនេះ តែងតែបំពេញការងាររបស់លោកដល់យប់ជ្រៅ។
៧- នៅក្រៅប្រទេស លោក ពូទីន មិនទទួលទានអាហាររៀបចំដោយប្រទេសជាម្ចាស់ផ្ទះដែលមិនទាន់ត្រូវបានត្រួតពិនិត្យត្រឹមត្រូវនោះទេ។
៨- កាសែត Telegraph ធ្លាប់រាយការណ៍ថា លោក ពូទីន ចូលចិត្តការ៉េម Pistachio ។
៩- លោកមិនពិសាគ្រឿងស្រវឹងឡើយ លុះត្រាតែមានកម្មវិធី។
១០- ម្ដងម្កាល លោកចូលរួមលេងកីឡា Ice Hockey ជាមួយអង្គរក្សរបស់លោក។
១១- លោក ពូទីន ស្រឡាញ់សត្វបំផុត។
១២- ប្រធានាធិបតីរូបនេះ មិនចូលចិត្តធ្វើដំណើរទៅទីក្រុងម៉ូស្គូឡើយ ទោះបីជារយៈពេលធ្វើដំណើរត្រឹមតែ ២៥នាទីពីភូមិគ្រឹះរបស់លោកក៏ដោយ។ ភូមិគ្រឹះរបស់លោកស្ថិតនៅ Novo-Ogaryovo នៅតំបន់ Odintsovsky ជាយទីក្រុងម៉ូស្គូ៕