តារា​ Tik Tok ស្រូប​អ្នក​គាំទ្រ​ដូច​ព្យុះ​ព្រោះ​មុខ​ដូច Jackson តែ​ពេល​បិទ Filter ហ្វេន​ៗ​សន្លប់​ស្ដូក

  • 2021-01-26 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​ថា​តារា​បណ្ដាញ​សង្គម​រូប​នេះ អាក្រក់​ក៏​មិន​ត្រូវ​ដែរ តែ​គ្រាន់​តែ​ថា​ពេល​គ្មាន​ជំនួយ​ពី​បច្ចេកវិទ្យា សម្រស់​របស់​លោក​ខុស​គ្នា​ដូច​មេឃ​នឹង​ដី។

ការ​ដែល​បច្ចេកវិទ្យា​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​ប្រែ​ទៅ​ជា​ស្រស់​ស្អាត​ងាយ​បំផុត ដោយ​គ្រាន់​តែ​ចូល​កម្មវិធី​ មួយ ពីរ គឺ​ស្អាត​ប្រៀប​ដូច​មនុស្ស​២​ផ្សេង​គ្នា។ យ៉ាងណាក្ដី​ ការ​ដែល​ទំនើប​ខ្លាំង​បែប​នេះ ក៏​ធ្វើ​ឲ្យ​អ្នក​ពូកែ​បច្ចេកវិទ្យា​ងាយ​ចាប់​បាន​អ្នក​ដែល​ប្រើ​កម្មវិធី​ដើម្បី​កែ​សម្រស់​ផង​ដែរ។ ជាក់​ស្ដែង ថ្មី​ៗ​នេះ ប្រុស​ស្អាត​មក​ពី​ប្រទេស​ចិន​ម្នាក់ ដែល​មាន​អ្នក​គាំទ្រ​រាប់​លាន​នាក់​លើ​បណ្ដាញ​សង្គម Duo In (Tik Tok)។ ជាក់​ស្ដែង ប្រុស​ស្អាត ២១​ឆ្នាំ ឈ្មោះ Chen Jia Lu មាន​មុខ​មាត់​ស្រដៀង​កំពូល​តារា​ចម្រៀង Wang Jackson។

នៅ​ក្នុង​ជ្រុង​វីដេអូ​ជា​ច្រើន ប្រុ​ស្អាត​កើត​ឆ្នាំ ២០០០ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ម្ដង​ៗ ព្រោះ​មិន​ដឹង​ថា​ជា​លោក ឬ​សមាជិក​ក្រុម Got7 ឡើយ។ យ៉ាងណាក៏​ដោយ នៅ​ពេល​ live stream ម្ដង ពេល​ភ្លេច​បើក Filter តារា​បណ្ដាញ​សង្គម​រូប​នេះ បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា រូប​លោក​ពេល​គ្មាន​ជំនួយ​ពី​បច្ចេកវិទ្យា​គឺ​ខុស​ពី​លើ​វីដេអូ​ដាច់។

ជាក់​ស្ដែង ទោះ​បី​ជា​នៅ​តែ​សង្ហា​ក្ដី តែ​លោក​មើល​ទៅ​មិន​ដូច Wang Jackson សូម្បី​តែ​បន្តិច។ ខណៈ​អ្នក​​គាំទ្រ​ខ្លះ​រាង​ស្រងាក​ចិត្ត​នោះ អ្នក​ខ្លះ​ក៏​បង្ហាញ​ថា​នេះ​គឺ​ជា​រឿង​ធម្មតា​សម្រាប់​តារា​បណ្ដាញ​សង្គម​ទៅ​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;