ដឹងចំនួន​​ប្រជាជន​សរុប​នៅ​កម្ពុជា​ហើយ ក្នុងនោះ​រាជធានី​ខេត្ត៤ ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ

  • 2021-01-26 06:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​លទ្ធផល​ជំរឿន​ទូទៅ​ប្រជាជន​នៅកម្ពុជា ឆ្នាំ​២០១៩ ចំនួន​ប្រជាជន​សរុប​មាន ១៥ ៥៥២ ២២១នាក់ (ជាង ១៥លាននាក់) ក្នុងនោះ​ប្រុស​ចំនួន ៧ ៥៧១ ៨៣៧នាក់ (៤៨,៧%) និងស្រីចំនួន ៧ ៩៨០ ៣៧៤នាក់ (៥១,៣%)។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​អំពីលទ្ធផល​ជំរឿន២០១៩ ដែល​ផ្សព្វផ្សាយ​នៅថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២១។

​បើប្រៀបធៀបនឹង​ជំរឿន​ឆ្នាំ២០០៨ ដែលមានចំនួនប្រជាជនសរុប ១៣,៤លាននាក់ គឺ​ជំរឿនឆ្នាំ ២០១៩ មាន​ចំនួន​ប្រជាជន​កើនឡើង ២,២លាននាក់។

ខេត្ត៤​ដែល​មាន​ប្រជាជន​ច្រើនជាង ១លាននាក់ គឺ​រាជធានីភ្នំពេញ ២,៣លាននាក់, ខេត្តកណ្តាល ១,២លាននាក់, ខេត្តព្រៃវែង ១,១លាននាក់ និងខេត្តសៀមរាប ១លាននាក់។ គ្រួសារ​សរុប​នៅទូទាំងប្រទេស​មានចំនួនជាង ៣,៥៥លានគ្រួសារ៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;