ខ្លាំងបាត់! ស៊ី ជិនពីង ថ្លែងព្រមាន​ទៅ បៃឌិន ទុកមុនឱ្យហើយ

  • 2021-01-26 07:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ផ្ញើសារ​ព្រមាន​លោក ចូ បៃឌិន អំពី​សង្គ្រាម​ត្រជាក់ថ្មី ប្រសិនបើលោក​នៅតែ​បន្ត​គោលនយោបាយ​ការពារនិយមរបស់​លោក ដូណាល់ ត្រាំ។

ថ្លែង​ក្នុងវេទិកា​សេដ្ឋកិច្ចពិភពលោក​តាម​ប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២១ លោក ស៊ី ជិនពីង បាន​អំពាវនាវឱ្យ​ប្រើ​ប្រព័ន្ធពហុនិយម ដើម្បី​ដោះស្រាយ​វិបត្តិសេដ្ឋកិច្ច ​ដែលបង្ក​ឡើង​ដោយជំងឺរាតត្បាត​កូវីដ១៩ ហើយ​ថា​ជំងឺនេះ​មិន​គួរ​ត្រូវបាន​ប្រើប្រាស់​ជាលេស​ក្នុង​ការធ្វើឱ្យសាកលភាវូបនីយកម្ម​ដើរថយក្រោយនោះទេ។

​លោក​បាន​និយាយ​ក្នុងន័យសំដៅទៅអាមេរិក​យ៉ាង​ដូច្នេះថា៖ «ការ​ចាប់ផ្តើម​នូវសង្គ្រាម​ត្រជាក់ថ្មីមួយ, ការ​ជំទាស់, ការ​គំរាម ឬ​សម្លុតអ្នកដទៃ និងការដាក់ទណ្ឌកម្ម បាន​ត្រឹមតែរុញ​ឱ្យ​ពិភពលោក​បែងចែកគ្នា និង​ប្រឈមមុខដាក់គ្នា​តែប៉ុណ្ណោះ។ យើង​គួរ​តែ​កសាង និង​បើកសេដ្ឋកិច្ច​ពិភពលោក រក្សា​គោលការណ៍​ពាណិជ្ជកម្ម​ពហុនិយម ទម្លុះរបាំង​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរវិនិយោគ និង​បច្ចេកវិទ្យា»៕

ប្រភព៖ theguardian

អត្ថបទថ្មី
;