កុំច្រឡំថា ខេត្តមណ្ឌលគិរី ឬប៉ៃលិន ដែលមានប្រជាជនតិចជាងគេ!
- 2021-01-27 01:14:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំច្រឡំថា ខេត្តមណ្ឌលគិរី ឬប៉ៃលិន ដែលមានប្រជាជនតិចជាងគេ!
ចន្លោះមិនឃើញ
យោងតាមលទ្ធផលនៃការធ្វើជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ បង្ហាញថា រាជធានីភ្នំពេញ មានប្រជាជនច្រើនជាងគេប្រមាណជាង ២,២៨លាននាក់ តាមពីក្រោយដោយខេត្តកណ្តាលជាង ១,២លាននាក់, ព្រៃវែងជាង ១,០៥លាននាក់ និងសៀមរាបជាង ១,០១លាននាក់។
ចំណែកខេត្តដែលមានប្រជាជនតិចជាងគេបំផុតគឺខេត្តកែប ដែលមានប្រជាជនត្រឹមតែជាង ៤,២៦ម៉ឺននាក់ ខណៈខេត្តមានប្រជាជនតិចជាងគេបន្ទាប់គឺ ប៉ៃលិន ចំនួនជាង ៧,៥១ម៉ឺននាក់ និងមណ្ឌលគិរី ជាង ៩,២២ម៉ឺននាក់។
សូមជម្រាបថា ក្នុងឆ្នាំ២០១៩ ប្រជាជនកម្ពុជាមានចំនួនសរុប ១៥ ៥៥២ ២២១នាក់ (ជាង ១៥,៥៥លាននាក់) ក្នុងនោះប្រុសចំនួន ៧ ៥៧១ ៨៣៧នាក់ (៤៨,៧%) និងស្រីចំនួន ៧ ៩៨០ ៣៧៤នាក់ (៥១,៣%)។ បើប្រៀបធៀបនឹងជំរឿនឆ្នាំ២០០៨ ដែលមានចំនួនប្រជាជនសរុប ១៣,៤លាននាក់ គឺជំរឿនឆ្នាំ ២០១៩ មានចំនួនប្រជាជនកើនឡើង ២,២លាននាក់៕