មេបក្សកុម្មុយនិស្ត ប្រកាសពេលវេលាដែលវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់
- 2021-01-27 04:58:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេបក្សកុម្មុយនិស្ត ប្រកាសពេលវេលាដែលវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់
ចន្លោះមិនឃើញ
ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀង ភូត្រុង បានប្រកាសថា ក្នុងអំឡុងពាក់កណ្តាលស.វទី២១ វៀតណាមនឹងងើបចេញពីឈ្មោះប្រទេសកំពុងអភិវឌ្ឍ ហើយក្លាយជាប្រទេសអភិវឌ្ឍន៍។ ការថ្លែងនេះ ធ្វើឡើងក្នុងសមាជបក្ស កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។
គោលដៅអភិវឌ្ឍប្រទេសរបស់វៀតណាម រួមមានដូចខាងក្រោម៖
ត្រឹមឆ្នាំ២០២៥ វៀតណាម នឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប ឆ្លងផុតពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។
ត្រឹមឆ្នាំ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប និងជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។
ត្រឹមឆ្នាំ២០៤៥ វៀតណាម នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលកម្រិតខ្ពស់។
ទន្ទឹមនឹងនេះ វៀតណាមនឹងកែប្រែកំណើនសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងការផ្តោតកាន់តែខ្លាំងទៅលើឧស្សាហូបនីយកម្ម និងទំនើបកម្ម ការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នុវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់៕