ញ៉ាក់សាច់! បឹងកេត ត្រូវជួប​​ក្រុម​ខ្លាំងវៀតណាមនៅ AFC Cup 2021

  • 2021-01-27 07:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ការ​ចាប់​ឆ្នោត​វគ្គ​ចែក​ពូល​ពានរង្វាន់ AFC Cup 2021 ​ទើប​នឹង​បញ្ចប់​ទៅ​មុន​នេះ​បន្តិច​។ ក្រុម​ជើងឯក​មក​ពី​លីគ​កំពូល​កម្ពុជាគឺ បឹងកេត ស្ថិត​​នៅ​ពូល​ G ជាមួយ​ក្រុមតំបន់អាស៊ាន​មាន​ដូចជា ​ក្រុម​ខ្លាំងវៀតណាម Hanoi FC, ក្រុមឥណ្ឌូនេស៊ី Bali United និងរង់ចាំក្រុមដែល​ឈ្នះវគ្គជម្រុះក្នុង POT1 ។

ការ​ប្រកួត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២២ ​ដល់ ២៨ ​ខែ​កុម្ភៈ​នៅ​ទឹក​ដី​កណ្ដាល ចំនួន ៣ ប្រកួត​គត់ តែមួយ​ជើង​ប៉ុណ្ណោះ។

ជម្រាប​ជូន​ផង​ដែរ​ថា ​ពានរង្វាន់​ក្លឹប​បាល់​ទាត់​លំដាប់ទី២ AFC Cup ​ឆ្នាំ ២០២១ ​ជា​ឆ្នាំ​ដំបូង​ដែល​ក្លឹប​មក​ពី​លីគ​កំពូល​កម្ពុជា ទទួល​បានកៅអី ១កន្លះ​ជា​ផ្លូវការ​ និង​ចាប់​​ពី​ឆ្នាំ ២០២១ តទៅនឹង​ទទួល​បាន ២ កៅអី​កន្លះ៕

លទ្ធផលចាប់ឆ្នោតចូលពូល តំបន់អាស៊ាន
ពាន AFC Cup

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;