ពូទីន ថ្លែងសារ​ព្រមាន​ខ្លាំងៗ​ទៅកាន់​ពិភពលោក!

  • 2021-01-28 01:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងវេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ កាលពីថ្ងៃទី២៧ ខែ​មករា ឆ្នាំ​២០២១ ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​ថ្លែងសារ​ក្នុងន័យព្រមាន​ដល់​ពិភពលោក​ចំពោះ​បញ្ហា​ដែលកំពុងកើតឡើង​ ហើយអាច​ឈាន​ទៅដល់​សង្គ្រាមលោក​ថ្មីមួយទៀត។

លោក​លើកឡើង​ថា ជំងឺរាតត្បាត​កូវីដ១៩ បាន​ក្លាយ​ជាបញ្ហា​ប្រឈម​ដ៏ធំមួយ​សម្រាប់​មនុស្សជាតិ ហើយ​បាន​ធ្វើឱ្យ​នូវ​រចនាសម្ព័ន្ធជាច្រើន​ត្រូវផ្លាស់ប្តូរ។ «ស្ថាប័ន​អន្តរជាតិ​កំពុង​តែ​ចុះខ្សោយ ជម្លោះ​តាម​តំបន់​កំពុង​កើនឡើង​ ប្រព័ន្ធសន្តិសុខ​សកល​កំពុងធ្លាក់ចុះ»។

លោក​ពូទីន​អះអាង​ថា «ក្នុងស.វទី២០ ការបរាជ័យ និង​អសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ បាន​បង្កឱ្យមាន​សង្គ្រាម​លោកលើកទី២។ ខ្ញុំ​សូម​បញ្ជាក់​ឡើងវិញថា ស្ថានភាពនេះ អាចនឹងវិវត្តទៅមុខ​មិនអាចស្មានដឹង និងមិនអាចគ្រប់គ្រងបាន ប្រសិន​បើយើងនៅ​អង្គុយលើដៃរបស់យើង ដោយ​គ្មានធ្វើអ្វីដើម្បីបញ្ចៀសពី​វានោះ។ ហើយមានលទ្ធភាពមួយ​ដែលយើងអាចនឹង​ជួប​នូវការដួលរលំ​យ៉ាងពិត​ប្រាកដនៃ​ការអភិវឌ្ឍ​សកល ដែលនោះហើយអាចបង្ក​ឱ្យ​មានការប្រយុទ្ធគ្នាមួយ​ប្រឆាំង​គ្រប់​ទាំងអស់»។

ប្រភព៖ CNBC

អត្ថបទថ្មី
;