នឹកស្មាន​មិន​ដល់! ណូយ វណ្ណេត ទើប​សារភាព​ថា​បទ​មួយ​របស់​លោក​កាល​ពី៣០​ឆ្នាំ​មុន គឺ​ពិបាក​ច្រៀង​បំផុត

  • 2021-01-28 03:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​សំឡេង​ពីរោះ​វ័យ​ជ្រេ ណូយ វណ្ណេត បាន​បញ្ចេញ​កាយវិការ និង​ច្រៀង​ជា​ច្រើន​បទ​ដោយ​គ្មាន​ឆាក​ប្រគំតន្ត្រី​នៅ​ក្នុង​ផ្ទះ​ខ្លួន​ឯង​តែ​ម្ដង ដើម្បី​ជួយ​ផ្សព្វផ្សាយ​លក់​តុក្កតា​ឲ្យ​ចៅ​ស្រី​បី​នាក់។ លោក ជា​អ្នក​ផ្សព្វផ្សាយ​លក់​ផង និង​ច្រៀង​បទ​ពីរោះៗ​តាម​សំណូមពរ​របស់​អតិថិជន​ផង។

ក្នុង​ចំណោម​បទ​ដែល​លោក​ច្រៀង​តាម​ការ​សំណូមពរ​របស់​អតិថិជន​នោះ គឺ​មាន​បទ​មួយ គឺ​បទ"ដក​ស្នេហ៍​វិញ​ចុះ"​ដែល​លោក សារភាព​ថា​ពិបាក​ស្រែក​ច្រៀង​ជាង​គេ ហើយ​បទ​នោះ​មាន​អាយុកាល​៣០​ឆ្នាំ​ហើយ ពោល​គឺ​តាំង​ពី​ឆ្នាំ​១៩៩១។ កាលណោះ​លោក​បាន​ថត​បទ​នេះ​ឲ្យ​ផលិតកម្ម​សាយ័ន​តារា។

ណូយ វណ្ណេត៖"ខ្ញុំ​ថត​ឲ្យ​គេ​កាល​ហ្នឹង​ពិបាក​ណាស់ ព្រោះ​បទ​ដក​ស្នេហ៍​វិញ​ចុះ​នេះ...តឹង​ណាស់​បង​ប្អូនៗ រើហ្វ្រាំង​ស្រែក​អត់​ចង់​រួច​ទេ"។

បទ"ដក​ស្នេហ៍​វិញ​ចុះ" ដែល​ជា​សំនៀង​ដើម​របស់​លោក ណូយ វណ្ណេត នៅ​តែ​ស្ថិតនៅ​ក្នុង​ក្រអៅបេះដូង​អ្នក​ស្ដាប់​មួយ​ចំនួន​ធំ ហើយ​បទ​នេះ​ក៏​មាន​តារា​ចម្រៀង​ជំនាន់​ក្រោយ​លើក​យក​ទៅ​ច្រៀង​ដែរ គឺ​មាន​ដូច​ជា​លោក មាស សាលី និង​លោក អនុស្សាវរីយ៍ នៃ​ផលិតកម្ម​សាន់ដេ ជាដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;