Messi ​ជាប់​​ជា​ ​កីឡាករ​នាំ​លេង​ល្អ​បំផុត​ប្រចាំ​ទសវត្ស​ ដោយ​សហព័ន្ធ​អន្តរជាតិ​

  • 2021-01-29 07:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​បម្រើ​ប្រយុទ្ធ​ Lionel Messi ត្រូវ​បាន​ស្ថាប័ន​សហព័ន្ធ​ប្រវត្តិសាស្ត្រ​បាល់​ទាត់​អន្តរជាតិ​​និង​ស្ថិតិ ឬ​ (IFFHS) International Federation of Football History and Statistics ​បាន​សម្រេច​ប្រកាស​លទ្ធផលផ្លូវការ ក្លាយ​ជា​​កីឡាករ​នាំ​លេង​ក្នុង​ក្រុម​ល្អ​បំផុត​ប្រចាំ​ទសវត្ស​ គិត​ចាប់​ពី​ចន្លោះ​ ២០១១ ដល់ ២០២០ ។

​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ កីឡាករអាហ្សង់ទីនវ័យ ៣២ ឆ្នាំរូបនេះទទួលបានពិន្ទុ ១៧៤ ឯលេខ២ Andres INIESTA ពិន្ទុ ១២៧ ឯលេខ ៣ Luka MODRIC ពិន្ទុ១១៣ និងលេខ ៤ គឺ Kevin DE BRUYNE ពិន្ទុ ១០៤។

រូបថត៖ IFFHS
អំឡុង​ទសវត្ស 2010s: Messi ក៏ជាកីឡាករ​ស៊ុត​បញ្ចូលទី​បាន ៥៧៩ ច្រើន​ជាង​គេ​បំផុត បើ​ធៀប​នឹង​កីឡាករ​ល្អ​​ប្រចាំ​ទសវត្ស​មុនៗ​។ ​ខាង​ក្រោម​គឺ​ជា​តារាង​ឈ្មោះ​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​តាម​ទសវត្ស​ផ្សេងៗ​គ្នា៖ ប្រភព៖ [IFFHS](https://www.iffhs.de/posts/893)

-1940s: Bican - (470)

-1950s: Di Stefano – (301)

-1960s: Pelé – (403)

-1970s: Müller – (452)

-1980s: Sanchez - (315)

-1990s: Romario - (340)

-2000s: Henry - (313)

-2010s: Messi – (579) ​

ទស្សនា​វីដេអូខ្លីៗខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;