សហព័ន្ធ​ប៊ូល៖​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ជា​ការ​ត្រៀម​ខ្លួន​បណ្ដើរៗ​ស៊ីហ្គេម​ ២០២៣​

  • 2021-01-30 04:11:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ បើក​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​រយៈពេល​៣ថ្ងៃ​ជា​ការ​ត្រៀម​ខ្លួន​ និង​ពង្រឹង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ត្រៀម​ខ្លួន​ស៊ីហ្គេម។​

ទិដ្ឋភាព​ម្សិលមិញ
ឯកឧត្ដម​ សុខ​ សប្បាយណា​ អគ្គលេខាធិការ​បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ រយៈពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៩​ ដល់​ ៣១​ មករា​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​នេះ​គឺ​មាន​ ៦​វិញ្ញាសា សម្រាប់កីឡាករ​ កីឡា​ការិនី​ និង​យុវជន​ប្រកួត​ប្រជែងគ្នា។​

ការ​ប្រកួត​នេះ​គឺ​ជា​ការ​ពង្រឹង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ ជា​ពិសេស​យុវជន​ថ្នាល​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ ស្វែង​រក​បទ​ពិសោធ​ថ្មីៗ​ កែប្រែ​ចំណុច​ខ្វះខាត​ផ្សេងៗ។​ ឯកឧត្ដម​ជឿជាក់​ថា​នៅ​ពេល​ខាង​មុខ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​នឹង​ក្លាយ​ជា​មហាអំណាច​លើ​ប្រភេទ​កីឡា​មួយ​នេះលើ​ពិភពលោក។​

ទិដ្ឋភាព​ម្សិលមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​កម្ពុជា​កំពុង​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​នៅ​ក្នុង​ទីលាន​ នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ដែល​ការ​ប្រកួត​នេះ​ឈាន​ដល់​ថ្ងៃ​ទី២​ ហើយ​គ្រោង​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ស្អែក​ ទី៣១​ មករា​ ឆ្នាំ​២០២១៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;