រកឃើញកីឡាករល្អជាងគេ ក្នុងពានលីគ២ កម្ពុជាមិនមែនមកពីក្រុមព្រៃវែងទេ
- 2021-01-30 11:30:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញកីឡាករល្អជាងគេ ក្នុងពានលីគ២ កម្ពុជាមិនមែនមកពីក្រុមព្រៃវែងទេ
ចន្លោះមិនឃើញ
កីឡាករ ជឿន ណាចា ជាយុវជនមានស្រុកកំណើតមកពីខេត្តកែប និងជាកីឡាករក្រុមសមាគមខេមរភូមិន្ទអាយុក្រោម U21 ឬ(ទ័ព U-21) ត្រូវបានគណៈកម្មការរៀបចំការប្រកួត ជ្រើសរើសជា កីឡាករលេងល្អជាងគេ ប្រចាំព្រឹត្តិការណ៍នេះ បន្ទាប់ពីរូបគេ បានចូលរួមជួយក្រុមប្រជែងពានលីគ ២ ដណ្ដើមបានចំណាត់ថ្នាក់ ជើងឯករង ។
ឯពានស្រោមដៃមាស អ្នកចាំទីល្អជាងគេ បានទៅលើ កីឡាករ គឹម ចាន់វាសនា លេងឲ្យក្រុមសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង និងក្រុមលេង Fair play បានទៅលើក្រុម ISI ដង្កោសែនជ័យ។
ការប្រកួតបាល់ទាត់ជម្រើសជើងឯកជាតិ លីគទី២ ឆ្នាំ២០២០ ទើបនឹងបញ្ចប់ទៅរវាងម្ចាស់ផ្ទះ ក្រុមសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ឈ្នះ ៥-២ លើក្រុមសមាគមកងយោធពលខេមរភូមិ U21 បានក្លាយជា ជើងឯកលីគទី២ ។
ចំណែកលទ្ធផលក្រុមលេខ ៣ បានទៅលើក្រុមភ្នំពេញក្រោនយុវជនអាយុក្រោម ២១ ឆ្នាំ។ ជម្រាបជូនផងដែរថា ក្រុមជើងឯកលីគ ២ នឹងត្រូវមានឈ្មោះចូលប្រកួតប្រជែងក្នុងពានរង្វាន់លីគកំពូលកម្ពុជា ទល់នឹងក្រុមខ្លាំងៗដូចជា៖ វិសាខា, បឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ ជាដើម៕
ទស្សនាវីដេអូពេញ នៅទីនេះ