​បែក​ធ្លាយ​! អតីត​ប្រធាន​ក្លឹប​ Barca បន្ត​កុងត្រាឲ្យ Messi បើ​ស៊ុត​ចូល១គ្រាប់​​តម្លៃ ៤លាន​អឺរ៉ូ

  • 2021-02-01 03:18:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ថ្មីៗ​នេះ​អត្ថបទ​ព័ត៌មាន​មួយ​ល្បី​ល្បាញ​និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ ​ដែល​ចុះផ្សាយ​ដោយ​កាសែត​អេស្ប៉ាញ El Mundo ​អំពី​កិច្ចសន្យា​ខ្សែ​បម្រើ​ប្រយុទ្ធ Lionel Messi ​កាល​ដែល​គេ​​ចុះ​កិច្ចសន្យា​បន្ត​ជាមួយ​អតីតប្រធាន​ក្លឹប​​កាល​ពី​ថ្ងៃ​ទី ២៥ ​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧ ​​មាន​តម្លៃ​ដល់​ទៅ ៥៥៥ លាន​ផោន​ ​ជា​តម្លៃ​កំណត់ត្រា​អត្តពលិក​មាន​ប្រាក់​ឈ្នួល​ច្រើនជាង​គេ​បំផុត​។

​អ្វី​​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ លក្ខខណ្ឌ​។ ចំណុច​តូច​មួយ​បាន​រៀប​រាប់​ថ​​ា ប្រសិន​​បើ Messi អាច​ស៊ុត​ចូល​បញ្ចូល​ទី​បាន ១ គ្រាប់​នោះ​រូប​គេ​រក​បាន​ ៤លាន​អឺរ៉ូ។

កុងត្រាថ្មីចុងក្រោយរបស់ Messi បានបែកធ្លាយ
បន្ទាប់​ពី​ព័ត៌មាន​រសើប​មួយ​នេះ​ចុះ​ផ្សាយ​ជា​សាធារណៈ​ ​ភ្លាមៗ​នោះ​មេធាវី​ផ្ទាល់​ខ្លួន​របស់ Messi ​បាន​ប្រតិកម្ម​ភ្លាម​ដែរ ​ចំណែក​ឯ​សាមី​ខ្លួន​មិន​សប្បាយ​ចិត្ត ឯ​ភាគី​ក្លឹប​ក៏​បាន​ត្រៀម​​រួច​ជា​ស្រេច​ដើម្បី​ចាត់​វិធាន​ការ​តាមផ្លូវច្បាប់​ចំពោះ​កាសែត​អេស្ប៉ាញ​ខាង​លើ​នេះ។

​យោង​ទៅ​តាម​កាសែត​ខាង​លើ របាយការណ៍​កិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំដែលកីឡាករអាហ្សង់ទីនរូបនេះបានចុះហត្ថលេខាគឺរួមបញ្ចូលទាំងប្រាក់ចំណូលថេរនិងការទូទាត់ប្រាក់រង្វាន់ដែលមានចំនួន ១៣៨ លាន​ផោន​ក្នុង​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ បូក​រួម​ទាំង​ប្រាក់​បន្ថែម ៧៧ លាន​អឺរ៉ូ​ទៀត​ លើភាព​ស្មោះត្រង់​នឹង​ក្លឹប​ (Loyalty) ។

កាសែតអេស្ប៉ាញ​ដដែល បញ្ជាក់​ច្បាស់ៗ​ថា​ខ្សែបម្រើប្រយុទ្ធ​វ័យ ៣៣ ឆ្នាំរូបនេះគឺជា អត្តពលិក​ដំបូងគេ​ដែលរកប្រាក់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រកីឡាករអាជីព។

អតីតប្រធានក្លឹបលោក Bartomeu និង Messi កាល​ឆ្នាំ ២០១៧

​Messi ​ហាក់​បង្ហាញ​ចេតនា​ ចង់​​បញ្ចប់​អាជីព​រយៈពេល​ ១៧ ឆ្នាំ​របស់​គេ​នៅ​ឯ Camp Nou ​នៅ​​រដូវ​ក្តៅ​ខាង​មុខ​នេះ។ Barcelona ​ត្រូវ​បាន​គេ​រាយការណ៍​ថា​មិន​អាច​បន្ត​ប្រាក់ឈ្នួល​ឲ្យ​បាន​ទៀត​នោះ​ទេ​ចំ​ពេល​បំណុល​ក្លឹប​កើន​ឡើង​លើសពី ១,២ ពាន់​លាន​ផោន​។

​ជម្រាប​ជូន​ផង​ដែរ​ថា ​កាសែត​អេស្ប៉ាញ El Mundo ​​បាន​យក​ឯកសារ​នោះ​មក​ចុះផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត បន្ទាប់​ពី​ល័ក្ខខ័ណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​បច្ចុប្បន្ន​របស់​ Messi ​នៅ​ឯ Camp Nou នឹង​ផុត​សុពលភាព​នៅ​ចុង​ខែ​មិថុនា​៕

ប្រភព៖ Goal | LiveScience ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;