គ្រាន់​តែ Psy ស្រក​គីឡូសោះ ក៏​ហ្វេន​ស្ដី​ឲ្យ​ដែរ​ ព្រោះ​ថា​កាល​នៅ​ធាត់​ស្អាត​ជាង

  • 2021-02-01 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


នៅ​ក្នុង​វីដេអូថ្មី​ដែល​កំពូល​តារា​ចម្រៀង​កូរ៉េ Psy រាំ​តាម​បទ​ថ្មី​របស់​តារា​ចម្រៀង​ស្រី HyunA នោះ គេ​សង្កេត​ឃើញ​ថា លោក​ស្រក​គីឡូ​​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។

តារា​ចម្រៀង​ប្រុស​លំដាប់ A កូរ៉េ Psy បាន​បង្ហោះ​វីដេអូ​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម​ថ្មី​របស់​ខ្លួន ដែល​លោក​រាំ​តាម​បទ I’m Not Cool របស់​តារា​ក្រោម​ផលិតកម្ម​​របស់​ខ្លួន​​នោះ​គឺ HyunA។

នៅ​ក្នុង​វីដេអូ សិល្បករ​វ័យ ៤៣​ឆ្នាំ រាំ​បណ្ដើរ​ និយាយ​បណ្ដើរ​ថា៖ អស្ចារ្យ។ យ៉ាងណាក្ដី អ្វី​ដែល​​អ្នក​គាំទ្រ​របស់​លោក​ចាប់​អារម្មណ៍​នោះ​គឺ រូប​រាង​របស់​លោក​ទៅ​វិញ។ តាម​នោះ​ដែរ គេ​អាច​សង្កេត​ឃើញ​ថា ម្ចាស់​បទ Gangnam Style ស្រក​គីឡូ​គួរ​ឲ្យ​កត់​សម្គាល់។

ខុស​ពី​តារា​ដទៃ ដែល​ពេល​សម្រក​គីឡូ​បាន​សម្រេច ហ្វេន​តែង​តែ​ត្រេកអរ​នោះ តែ​ហ្វេន​របស់​ Psy បែរ​ជា​ពេញ​ចិត្ត​ពេល​លោក​មាន​សាច់​ឈាម​ច្រើន​​ជាង​ទៅ​វិញ។ ដោយ​ពួក​គេ​បាន​បញ្ចេញ​មតិ​ថា​៖ ហេតុ​អ្វី​ក៏​លោក​ស្គម​ម្ល៉េះ។ នៅ​ពេល​ឃើញ​ហ្វេន​និយាយ​បែប​នេះ តារា​កើត​ឆ្នាំ ១៩៧៧ បាន​ឆ្លើយ​តប​ទៅ​វិញ​ស្ទើរ​គ្រប់ comment ថា៖ ខ្ញូំ​នឹង​ថែ​រាង​ជាង​នេះ។

ពេល​ឃើញ​ដូច​នេះ HyunA បាន​ចូល​បន្ថែម​ថា៖ ហេតុ​អ្វី​បង​ទុក​ឲ្យ​ខ្លួន​ដល់​ថ្នាក់​នេះ អ្នក​គាំទ្រ​របស់​បង​ពិបាក​ចិត្ត​ហើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​ចេញ​ពី​ផលិត YG, Psy បាន​បើក​ផលិតកម្ម​ខ្លួន​ឯង​ហៅ​ថា Pnation ដែល​នៅ​ពេល​នេះ​លោក​មាន​តារា​ក្នុង​ក្រុមហ៊ុន​ដូច​ជា HyunA, Jessi និង Dawn ជា​ដើម៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
;