Atletico Madrid ​ភាគរយ​ខ្ពស់​ជាង​គេ​ ​ឈ្នះ​ពាន​លីគ​កំពូល​អេស្ប៉ាញ​ឆ្នាំ​នេះ(មាន​វីដេអូ)

  • 2021-02-01 04:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងជំនួបរវាង​ក្រុមមពាក់កណ្ដាល​តារាង​ Cadiz និង Atletico Madrid បញ្ចប់ដោយលទ្ធផល ២-៤ ។

ក្នុងនោះ​ ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ ៣៣ ឆ្នាំ​ Luis Suarez អាច​ស៊ុត​បញ្ចូល​ទី​បាន ២ គ្រាប់មាន​ទាំង​គ្រាប់​បាល់​ហ្វ្រីឃីគ​យ៉ាង​ស្អាត​មួយ​ដែរ​ និង២នាក់ផ្សេងទៀតគឺ Saul Niguez និង KoKe ។ ២គ្រាប់នោះជួយ​ឲ្យ​រូប​គេ​រក​បាន ១៤ គ្រាប់​ឈរ​ជា Top Scorer លីគ​អេស្ប៉ាញ​។

Luis Suarez ស៊ុត​ចូល ៤គ្រាប់ត្រឹមតែ ៣ប្រកួតប៉ុណ្ណោះ
​បច្ចុប្បន្ន​ក្រុម​ខ្លាំង At.Madrid ​ឈរ​កំពូល​តារាងមាន ៥០ ពិន្ទុ​នៅ​សល់១ប្រកួត​ក្នុង​ដៃ​ទៀត ហើយ​ពួក​គេ​​ដាច់ ១០ ពិន្ទុ​ឯណោះ​ពី​ក្រុម​លេខ ២ និង ៣ គឺ FC Barcelona និង Real Madrid ។ ដូចនេះ​ ពួក​គេ​មាន​ភាគរយ​ខ្ពស់​ជាង​គេ​សង្ឃឹម​ឈ្នះ​ពាន​លីគ​ ​ខណៈ​ដែល​ការ​ប្រកួត​សរុប ៣៨ សប្ដាហ៍​ឆ្លងកាត់​អស់ ២០ សប្តាហ៍​ទៅ​ហើយលេងមិនចាញ់សោះ ចំណែកឯ​ក្រុម Cadiz ឈរ​លេខ ១៣។

​ទស្សនា​វីដេអូ​ខាងក្រោម៖

ក្រុម Cadiz
អត្ថបទថ្មី
;